កូរ៉េខាងត្បូង ៖ ប្រិយមិត្តដែល និយមចូលចិត្ត ទស្សនារឿងភាគទូទស្សន៍ ប្រាកដជាស្គាល់ រឿងភាគកូរ៉េ ដ៏ល្បីមួយនេះ ដែលបានបញ្ចាំង នៅលើកញ្ចក់ទូរទស្សន៍ កំឡុងឆ្នាំ ២០១០ និងត្រូវបានចាក់បញ្ចាំង ឡើងវិញ ជាច្រើនដង ដោយសារតែ ទទួលបានការគាំទ្រខ្លាំង នោះគឺរឿង Playful Kiss ឬក៏រឿង ស្នាមថើប។

រឿងភាគកូរ៉េ បែបមនោសញ្ចេតនាមួយនេះ ធ្វើឲ្យអ្នកទស្សនា ទទួលបានអារម្មណ៍ គ្រប់រសជាតិ មានទាំងភាពកំប្លុកកំប្លែង កំសត់ និងស្នេហាផ្អែមល្ហែម ដែលនិយាយអំពី ការតស៊ូរបស់តួអង្គស្រី ដើម្បីបង្ហាញក្ដីស្រលាញ់ដ៏ស្មោះត្រង់ ចំពោះបុរសម្នាក់។ ហើយនៅទីបំផុត ក្ដីស្រលាញ់ ក៏អាចកែប្រែមនុស្ស ដែលមានភាពខ្ជិលច្រអូស ក្នុងការសិក្សា ឲ្យក្លាយជាសិស្សគំរូម្នាក់ ក្នុងសាលាបាន។

កន្លងផុតទៅ ៨ឆ្នាំមកហើយ ពេលនេះតួអង្គសម្ដែងក្នុងរឿង ស្នាមថើប ក៏ឈានចូលវ័យជ្រេ បន្តិចទៅហើយ ប៉ុន្តែសម្រស់របស់ពួកគេ នៅតែមានភាពស្រស់ស្អាត ជាពិសេសនោះគឺ សមត្ថភាពនៃការសម្ដែង ដែលល្អឥតខ្ចោះ មិនប្រែប្រួល អាចធ្វើឲ្យអ្នកទស្សនា ចូលអារម្មណ៍ យំតាមសាច់រឿង មិនតិចនោះទេ៕

តោះមកទស្សនា សម្រស់បច្ចុប្បន្នរបស់ពួកគេ ខាងក្រោមនេះ ៖ 

រូបភាព Poster រឿង

១. Kim Hyun Joong សម្ដែងជា Baek Seung Jo

រូបភាព Kim Hyun Joong
រូបភាព Kim Hyun Joong

២. Jung So Min សម្ដែងជា Oh Ha Ni

រូបភាព Jung So Min

៣. Lee Tae Sung សម្ដែងជា Bong Joon Gu

រូបភាព Lee Tae Sung

៤. Lee Si Young សម្ដែងជា Yoon Hae Ra

រូបភាព Lee Si Young

៥. Choi Won Hong សម្ដែងជា Baek Eun Jo

រូបភាព Choi Won Hong
រូបភាព Choi Won Hong

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]