ចិន៖ បុរសម្នាក់បានចំណាយលុយប្រមាណកន្លះលានដុល្លារដើម្បីសាងសង់ផ្ទះដ៏ប្រណីតមួយឲ្យឆ្កែរបស់គាត់ ដោយសារតែវាបានផ្លាស់ប្តូរជីវិតរបស់គាត់ ៣៦០ ដឺក្រេ។

លោក Zhou និង Sylar
លោក Zhou និង Sylar

គាត់ឈ្មោះ Zhou Tianxiao មានវ័យ ៣១ ឆ្នាំ កាលពីមុនគ្មានការងារធ្វើ និងរស់នៅជាមួយលោកយាយអស់រយៈពេល ៤ ឆ្នាំ។ ក្រោយមកគាត់បានស្វែងរកភាពជោគជ័យឃើញ បន្ទាប់ពីគាត់បានចិញ្ចឹមឆ្កែមួយក្បាល និងបានដាក់ឈ្មោះឱ្យវាថា Sylar

លោក Zhou បាននិយាយថា “Sylar បានផ្លាស់ប្តូរជីវិតខ្ញុំ ដូច្នេះខ្ញុំនឹងប្រគល់អ្វីគ្រប់យ៉ាងឲ្យវា។”

នៅក្នុងបទសម្ភាសមួយជាមួយលោក Zhou គាត់បានប្រាប់ថា “បន្ទាប់ពីប៉ាម៉ាក់ខ្ញុំបានលែងលះគ្នាកាលពីខ្ញុំនៅក្មេង កាលនោះខ្ញុំគឺជាក្មេងក្បាលខូច តែងតែចំណាយពេលលេងហ្គេម ផឹកស៊ី វ៉ៃគ្នាជានិច្ច។”

លោកបន្តថា “ខ្ញុំឮថាឆ្កែគឺជាមិត្តដ៏ល្អនិងស្មោះត្រង់។ មិនថាម្ចាស់វាក្រប៉ុណ្ណានោះទេ វាតែងតែនៅក្បែរយើងជានិច្ច។ ដូច្នេះខ្ញុំក៏សម្រេចចិត្តចិញ្ចឹមឆ្កែមួយក្បាល។”

យោងតាមសម្តីលោក Zhou បានបញ្ជាក់ថា គាត់មានអារម្មណ៍ថាគាត់បានទទួលនូវសេចក្តីស្រលាញ់ត្រលប់មកវិញដែលគាត់បានបាត់បង់កាលពីកុមារភាព បន្ទាប់ពី Sylar បានក្លាយជាផ្នែកមួយនៃជីវិតរបស់គាត់។ គាត់ចាត់ទុក Sylar គឺជាសមាជិកគ្រួសារគាត់ មិនមែនគ្រាន់តែជាសត្វចិញ្ចឹមធម្មតានោះទេ។

គួររម្លឹកផងដែរ ដំបូងលោក Zhou បានរៀនពីវិធីបង្វឹកឆ្កែតាម YouTube ហើយគាត់អាចទះដៃ (High-Five) ជាមួយឆ្កែគាត់ ហើយឆ្កែគាត់អាចលេងធ្វើពុតជាស្លាប់ លោតទ្បើងលើតុ និងដើរជើងពីរដូចជាមនុស្សទៀត។ បន្ទាប់មកលោកក៏បានចែករំលែកអំពីវិធីបង្វឹកឆ្កែតាមប្រព័ន្ធអ៊ីនធើណេត ហើយវីដេអូរបស់គាត់ក៏ល្បី និងមានអ្នកទស្សនាច្រើន ដូច្នេះគាត់ក៏អាចរកប្រាក់ចំណូលច្រើនពីការធ្វើវីដេអូទាំងនោះ។

ក្រៅពីរកចំណូលពីការធ្វើវីដេអូនៅលើ YouTube ហើយនោះ លោកក៏គ្រោងនឹងបើកហាងលក់ចំណីឆ្កែ និងហាងលក់ប្រដាប់ក្មេងលេងផងដែរ។

ដូច្នេះលោកស្រលាញ់ឆ្កែរបស់លោកខ្លាំងណាស់ បើគ្មាន Sylar ទេ ក៏គ្មានលោកនៅថ្ងៃនេះដែរ នេះបើតាមសម្តីរបស់លោក Zhou ៕  

តោះទៅទស្សនារូបភាព និងវីដេអូរបស់គាត់នៅខាងក្រោមនេះទាំងអស់គ្នា៖

លោក Zhou និង Sylar
លោក Zhou និង Sylar
ទីលានសម្រាប់ Sylar
Sylar
Sylar
លោក Zhou និង Sylar

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]