អាល្លឺម៉ង់៖ ក្រុមជម្រើសជាតិអាល្លឺម៉ង់ បានបង្កើតនូវកំណត់ត្រាដ៏អាក្រក់បំផុតមិនធ្លាប់មាន ដោយចាញ់៦ប្រកួតក្នុង១ឆ្នាំគិតត្រឹមពេលនេះ ដោយការចាញ់ចុងក្រោយគឺក្រោមថ្វីជើងក្រុមជម្រើសជាតិបារាំងនៅក្នុងលទ្ធផល ២-១ សម្រាប់ការប្រកួតពានរង្វាន់ UEFA Nations League កាលពីយប់មិញ។

ក្រុមជម្រើសជាតិអាល្លឺម៉ង់

បើទោះបីជា ក្រុមភ្ញៀវអាល្លឺម៉ង់ជាអ្នកស៊ុតគ្រាប់បាល់នាំមុខមុនដោយខ្សែបម្រើ Toni Kroos តាំងពីនាទីទី១៤ ក្តី ក៏មួយគ្រាប់នេះនៅមិនទាន់គ្រាប់គ្រាន់នៅឡើយទេ សម្រាប់ឲ្យក្រុមម្ចាស់ជើងឯកបាល់ទាត់ពិភពលោកឆ្នាំ ២០១៤នេះដណ្ដើម ពិន្ទុពីក្រុមម្ចាស់ផ្ទះបារាំង។

ជាលទ្ធផល ក្រុមម្ចាស់ផ្ទះបារាំងបានវាយបកទៅក្រុមភ្ញៀវអាល្លឺម៉ង់រហូតទទួលបាន ៣ពិន្ទុបន្ថែមទៀតសម្រាប់ពានរង្វាន់ UEFA Nations League ក្រោយពីខ្សែប្រយុទ្ធ Antoine Griezmann បានស៊ុតតាមស្មើនៅនាទីទី៦២ និងបន្ថែមគ្រាប់ជ័យជម្នះនៅនាទីទី៨០ ដោយការទាត់បាល់ពិន័យ ១១ម៉ែត្រ ដែលធ្វើឲ្យក្រុមអាល្លឺម៉ង់បង្កើតនូវកំណត់ត្រាដ៏អាក្រក់បំផុតមិនធ្លាប់មាន។ 

Toni Kroos
Antoine Griezmann

គួរឲ្យដឹងថា ៦ប្រកួតដែលក្រុមជម្រើសជាតិអាល្លឺម៉ង់បានចាញ់រួមមានដូចជា ចាញ់ប្រេស៊ីល ០-១(ការប្រកួតមិត្តភាព), ចាញ់អូទ្រីស ១-២ (ការប្រកួតមិត្តភាព), ចាញ់ម៉ិចស៊ិក ០-១ (ការប្រកួតបាលទាត់ពិភពលោកឆ្នាំ ២០១៨)  ចាញ់កូរ៉េខាងត្បូង ០-២ (ការប្រកួតបាលទាត់ពិភពលោកឆ្នាំ ២០១៨), ចាញ់ហូឡង់ ០-៣ (ការប្រកួត UEFA Nations League) និងចុងក្រោយគឺចាញ់បារាំង ១-២ (ការប្រកួត UEFA Nations League)៕

Thilo Kehrer
Timo Werner

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]