កូរ៉េខាងត្បូង ៖ The Rose ត្រូវបានគេស្គាល់ថា ជាក្រុមចម្រៀង Boy Band របស់កូរ៉េ ដែលធ្លាប់មានឈ្មោះបោះសម្លេង ជាយូរមកហើយ។

ជាក់ស្ដែងថ្មីៗនេះ ក្រុមចម្រៀងមួយក្រុមនេះ ទើបតែប្រកាសថា នឹងវិលត្រលប់មកវិញ ជាមួយនឹងអាល់ប៊ុមថ្មី របស់ពួកគេ ដែលមានចំណងជើងថា Dawn។ ប៉ុន្តែបែរជាត្រូវរងការរិះគន់ យ៉ាងខ្លាំងទៅវិញ ក្រោយពី បញ្ចេញវីដេអូចម្រៀង Teaser មួយបទ។

រូបភាព The Rose

គួរបញ្ជាក់ផងដែរថា វីដេអូចម្រៀង Teaser ក្នុងអាល់ប៊ុម ដែលមានចំណងជើងថា She’s in the Rain បានរងការរិះគន់ ពីសំណាក់ជនជាតិកូរ៉េមួយចំនួន ដោយសារតែ មហាជនសង្កេតឃើញថា ពួកគេបានប្រើប្រាស់ រូបភាពជាច្រើនសន្លឹក ដែលអតីតសមាជិកក្រុម SHINee គឺលោក Jonghyun បានបង្ហោះ មុនពេលដែលលោក ធ្វើអត្តឃាត ទៅធ្វើជា រូបភាពសម្រាប់តុបតែងលម្អ ក្នុងវីដេអូចម្រៀង របស់ពួកគេទៅវិញ។

រូបភាព The Rose
រូបភាព The Rose
រូបភាព The Rose
រូបភាព The Rose

អ្នកលេងបណ្តាញសង្គមមួយចំនួន បានបញ្ចេញមតិថា វាជាទង្វើមិនគប្បីមួយ ក្នុងការដែលពួកគេ យក Jonghyun ទៅធ្វើជាតំណាងឲ្យភាពសោកសៅ និងមនុស្សដែលបាក់ទឹកចិត្ត។ 

លើសពីនេះទៅទៀត អ្នកគាំទ្រគិតថា ពួកគេគួរតែ សុំការអនុញ្ញាតពីគ្រួសាររបស់ Jonghyun ជាមុនសិន មុននឹងប្រើប្រាស់កេរ្តិ៍ឈ្មោះរបស់ មនុស្សដែលបានស្លាប់ទៅហើយ មកសាងប្រជាប្រិយភាពឲ្យខ្លួនឯង។  

រូបភាព Jonghyun

គួររំលឹកផងដែរថា ការបាត់បង់សមាជិកក្រុមចម្រៀង ដ៏ល្បីឈ្មោះមួយរូប ដូចជា Jonghyun បានក្លាយទៅជា របួសផ្លូវចិត្តមួយ សម្រាប់អ្នកគាំទ្រ ក៏ដូចជាជនជាតិកូរ៉េមួយចំនួនធំ ជាហេតុធ្វើឲ្យ ក្រុមអ្នកគាំទ្រ ព្រមទាំងក្រុមគ្រួសាររបស់ Jonghyun ចង់រំលឹកតែការចងចាំល្អៗ ដែលពាក់ព័ន្ធនឹងលោក តែប៉ុណ្ណោះ ទើបពួកគេមានប្រតិកម្មខ្លាំង នៅពេលដែល មានអ្នករំលឹកដល់ រឿងក្រៀមក្រំទាំងនេះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]