ថៃ៖ ក្រោយកម្មវិធីអាហារមួយ បានចេញផ្សាយឱ្យទស្សនិកជន បានទស្សនា ស្រាប់តែមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រភាគច្រើន នៅពេលបានឃើញពិធីករសង្ហាពីររូបគឺ Captain និង Hiro នៅក្នុងកម្មវិធីបានថតកម្មវិធីអាហារលើកនេះជាមួយគ្នាប្រកបដោយភាពផ្អែមល្ហែម។

ជាក់ស្តែងនៅក្នុងការថតកម្មវិធីលើកនេះ ពិធីករទាំងពីរ បានសម្តែងនូវភាពស៊ីចង្វាក់គ្នាយ៉ាងខ្លាំង ប្រៀបដូចជាគូស្នេហ៍មួយគូ កំពុងតែនាំគ្នាទៅក្រេបទឹកឃ្មុំក្រោយពេលរៀបការរួចដូច្នោះដែរ។

ដោយពួកគេ បាននាំអារម្មណ៍ របស់ទស្សនិកជនទៅតាមដាន និងភ្លក់ម្ហូបអាហារប្លែកៗនៅឯប្រទេសជប៉ុន មានទាំងអាហារតាមផ្លូវ អាហារក្នុងភោជនីយដ្ឋាននានាៗ និងរួមមានទាំងការជិះកាណូតលំហែកាយក និងដើរលេងលើឆ្នេរខ្សាច់យ៉ាងរ៉ូមែនទិកផងដែរ។

នេះក៏ជាលើកទី១ហើយនៅក្នុងកម្មវិធីអាហារមួយនេះ ដែលពិធីករបានធ្វើឱ្យអ្នកទស្សនាមានអារម្មណ៍ថាទទួលបានភាពផ្អែមល្ហែមយ៉ាងខ្លាំង នៅពេលបានឃើញពួកគេថតរួមគ្នាប្រៀបដូចជាគូស្នេហ៍ ទៅហាន់នីមូនបែបនេះ៕

តោះចង់ដឹងថាយ៉ាងណាខ្លះនោះមកតាមដានទស្សនារូបភាព និងវីដេអូដូចខាងក្រោមនេះទាំងអស់គ្នា៖  

ជិះកាណូតរួមគ្នា
ស្ទួចត្រី
ស្ទួចត្រី
ញ៉ាំអាហារ
ញ៉ាំអាហារ
ញ៉ាំអាហារ
ញ៉ាំអាហារ
ញ៉ាំអាហារ
ញ៉ាំអាហារ
ដើរលើវាលខ្សាច់
ដើរលើវាលខ្សាច់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]