ភ្នំពេញ៖ ប្រិយមិត្តដែលនិយមលេងបណ្តាញសង្គមមួយចំនួនធំ ប្រាកដជាធ្លាប់ស្គាល់នូវ ពាក្យស្លោកមួយឃ្លារបស់ តារាចម្រៀងKpopស្រីស្រស់ Tiffany កាលពីនាងរៀននៅវិទ្យាល័យ។

គួរឲ្យដឹងថា ចាប់តាំងពីនាងក្លាយជាតារាkpop មក ពាក្យស្លោករបស់នាងក៏ក្លាយជាទីចាប់អារម្មណ៍របស់មហាជនគ្រប់គ្នា និងត្រូវបានគេចែករំលែកតៗគ្នា ពាសពេញបណ្តាញសង្គម អស់រយៈពេលជាច្រើនឆ្នាំ។ មិនតែប៉ុណ្ណោះ បច្ចុប្បន្ននេះពាក្យស្លោករបស់នាង ក៏នៅតែជាប្រធានបទក្តៅគគុក ដែលមនុស្សជុំវិញពិភពលោកចាប់អារម្មណ៍និងស៊ែរបន្តបន្ទាប់ជារៀងរាល់ថ្ងៃផងដែរ។

ដោយពាក្យស្លោកកាលរៀននៅវិទ្យាល័យរបស់Tiffany បានសរសេរថា៖ « You're going regret not dating me in high school» ដោយនាងចង់ផ្តោតន័យឌឺដងទៅកាន់បុរសទាំងអស់ ដែលមិនស្រលាញ់នាងកាលរៀននៅវិទ្យាល័យ នាងនឹងធ្វើឲ្យគ្រប់គ្នាស្តាយក្រោយជាមិនខាន ហើយអ្វីដែលនាងធ្លាប់បាននិយាយ ក៏បានក្លាយជាការពិត ពិតមែន ដោយនាងបានក្លាយជាតារាKpop ស្រីជាង១០ឆ្នាំ ជាមួយនឹងរូបសម្រស់ស្រស់ស្អាតគួរឲ្យទាក់ទាញ។

ប៉ុន្តែទោះជាយ៉ាងណា ពាក់ព័ន្ធទៅនឹងពាក្យស្លោកនេះផងដែរ កាលពីថ្មីៗនេះ Tiffany បានលើកឡើងថា តាមពិតពាក្យស្លោកនេះគឺក្លែងក្លាយទេ នាងគ្រាន់តែសរសេរវាដើម្បីជាការលេងសើចនៅក្នុងសៀវភៅនោះតែប៉ុណ្ណោះ ប៉ុន្តែនាងមិននឹកស្មានថា វាបានក្លាយទៅពាក្យស្លោក ដែលល្បីពិភពលោក ក្រោយពីនាងបានក្លាយជាតារាបែបនេះសោះ ៕

ពាក្យស្លោកកាលរៀនវិទ្យាល័យរបស់ Tiffany
តារាស្រី Tiffany
តារាស្រី Tiffany
តារាស្រី Tiffany
តារាស្រី Tiffany
តារាស្រី Tiffany
តារាស្រី Tiffany

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]