ថៃ៖ មតិយោបល់ចម្រុះត្រូវបានបញ្ចេញគរដូចភ្នំនៅលើគណនីហ្វេសប៊ុករបស់លោក ប្រាយុទ្ធ ចាន់អូចារ បន្ទាប់ពីនាយករដ្ឋមន្ត្រីរូបនេះបានចាប់ផ្តើមយុទ្ធនាការតាមបណ្តាញសង្គម ដែលរួមទាំង ធ្វីតទ័រ អ៊ីនស្តាក្រាម និងវេបសាយផ្ទាល់ខ្លួនផងដែរ។ 

គណនីហ្វេសប៊ុកផ្លូវការរបស់លោក

លោកបានសរសេរនៅថ្ងៃបើកដំណើរការកាលពីថ្ងៃអាទិត្យថា “ខ្ញុំព្រះករុណា-ខ្ញុំ ចង់បើកគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ដើម្បីប្រើជាបណ្តាញទំនាក់ទំនងមួយផ្សេងទៀតអំពីគោលនយោបាយ និងស្នាដៃរបស់ខ្ញុំព្រះករុណា-ខ្ញុំ ក៏ដូចជារបស់រាជរដ្ឋាភិបាល។ ប្រសិនបើជនរួមជាតិមានសំណើផ្សេងៗ ចង់ផ្តល់ទស្សនៈទៅវិញទៅមក ឬចង់ឱ្យខ្ញុំព្រះករុណា-ខ្ញុំដោះស្រាយបញ្ហា សូមជម្រាបមកចុះ។”

បើគិតត្រឹមម៉ោង ១:៣០ រសៀលថ្ងៃចន្ទនេះ បណ្តាញសង្គមរបស់ប្រមុខរាជរដ្ឋាភិបាលយោធាថៃដែលទាក់ទាញចំណាប់អារម្មណ៍ជាងគេគឺ ទំព័រហ្វេសប៊ុក ដែលមានអ្នកបញ្ចេញមតិរាប់ពាន់នាក់ អ្នកចូលចិត្តទំព័រជិត ៥០,០០០ នាក់ និងអ្នកគាំទ្រតាមដានជាង ៥០,០០០ នាក់ផងដែរ។  

គណនីធ្វីតទ័រផ្លូវការរបស់លោក
គណនីអ៊ីនស្តាក្រាមផ្លូវការរបស់លោក
វេបសាយផ្លូវការរបស់លោក

គួរបញ្ជាក់ថា យុទ្ធនាការណ៍តាមបណ្តាញសង្គមនេះធ្វើឡើងបន្ទាប់ពី ក្រុមប្រឹក្សាជាតិរក្សាសន្តិភាព និងសណ្តាប់ធ្នាប់ បានបន្ធូរបន្ថយបម្រាមស្តីពីសកម្មភាពនយោបាយសម្រាប់គណបក្សនានា ប៉ុន្តែនៅតែហាមប្រាមពួកគេពីការប្រើវេទិកាឌីជីថលទាំងនេះ ដើម្បីធ្វើយុទ្ធនាការណ៍កេងចំណេញផ្នែកនយោបាយ។

ទោះយ៉ាងណា លោកប្រាយុទ្ធ មិនមែនជាមនុស្សតែម្នាក់ឡើយក្នុងចំណោមបុគ្គលនយោបាយផ្សេងទៀត ដែលប្រើហ្វេសប៊ុកដើម្បីផ្ញើសារ យោបល់ ឬផ្សព្វផ្សាយពីសកម្មភាពរបស់ខ្លួន។ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ត្រា លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា លោក អាភិស៊ីត វិឆាជីវ៉ា និងអនាគតមេដឹកនាំគណបក្សឆ្ពោះទៅមុខ លោក ថាណាថន ជុងរុងរួងគិត ក៏ប្រើដូចគ្នាដែរ ហើយមានអ្នកគាំទ្រតាមដានច្រើនជាងដាច់ឆ្ងាយតែម្តង។ ថ្វីបើបង្កើតក្រោយគេមែន ប៉ុន្តែចំនួននៃអ្នកគាំទ្រកំពុងកើនឡើងយ៉ាងឆាប់រហ័ស៕ 

ចំនួនអ្នកគាំទ្រហ្វេសប៊ុក របស់មេដឹកនាំថៃ

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]