ស្វាហ្គោរីឡាញីដ៏ធំមួយក្បាលដែលទំងន់ ១០១.៦ គឺឡូក្រាម បន្ទាប់ពីសម្រាលបានកូនមួយ នៅសួនសត្វ Twycross មក ក៏បានថែរក្សកូនរបស់នាង ដោយមិនឲ្យនរណាម្នាក់ទៅជិតឡើយ សូម្បីតែអ្នកថែរក្សាសត្វក្នុងសួនសត្វនេះ ក៏មិនអាចទៅជិតបានដែរ។ កូនស្វាមួយនេះមានអាយុ ៥ថ្ងៃហើយប៉ុន្ដែម្ចាស់សួនសត្វ នៅមិនទាន់ដឹងថាវាជាញឺ ឬ ឈ្មោលនៅឡើយទេ។

ទោះជាយ៉ាងនោះក្ដី អ្នកគ្រប់គ្រងសួនសត្វមានភាពសប្បាយរីករាយ ដែលស្វាមួយក្បាលនេះចេះថែរក្សាកូនរបស់គេ និងអ្វីដែលសំខាន់នោះ ពូជសត្វស្វាហ្គោរីឡានេះគឺជិតផុតពូជទៅហើយ ដែលនៅសល់ប្រហែល ១០ម៉ឺនក្បាលតែប៉ុណ្ណោះ។ សួនសត្វគឺជាផ្នែកមួយនៃ កន្លែងបង្កាត់ពូជសត្វដ៏ជោគជ័យ កូនស្វាហ្គោរីឡាដែលទើបនឹងកើតនេះ គឺជាកូនស្វាទី៤ ដែលបានបង្កើតដោយស្វាញី អាយុ ១០ឆ្នាំ។

ស្វាហ្គោរីឡាគឺជាប្រភេទសត្វ ដែលថែរក្សាកូនបានល្អ ជាពិសេសគឺខែដំបូង ម្ដាយនឹងនៅជិតកូនរហូតទោះជាគេងក៏ដោយ។ ស្វាញីពិតជាយកចិត្តទុកដាក់ណាស់ក្នុងការថែរក្សាកូន ដូចជាសំអាតខ្លួន និងបំបៅជាដើម។

តើប្រិយមិត្តយល់យ៉ាងណាចំពោះទង្វើរបស់ ហ្គោរីឡាញីមួយក្បាលនេះ?











កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]