បរទេស៖ បើទោះបីជាមានវ័យលើស៣០ឆ្នាំមែន ប៉ុន្តែខ្សែប្រយុទ្ធ Lionel Messi និងខ្សែប្រយុទ្ធ Cristiano Ronaldo ត្រូវបានគ្រូបង្វឹកក្លិបមេឃខៀវ Manchester City លោក Pep Guardiola ជឿជាក់ថា មានតែសម័យកាលរបស់កីឡាករទាំង២នាក់នេះទេ ដែលមានលក្ខណៈអស្ចារ្យជាងគេនៅក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន។

Cristiano Ronaldo និង Lionel Messi

ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ ខ្សែប្រយុទ្ធឆ្នើម Ronaldo និង Messi បានធ្វើឲ្យមជ្ឈដ្ឋានបាល់ទាត់នៅជុំវិញពិភពលោកមានការកក្រើកឡើងយ៉ាងខ្លាំង ទោះជាវ័យរបស់ពួកគេឈានដល់ជាង ៣០ឆ្នាំក៏ពិតមែន ហើយជាពិសេសរាល់ពានរង្វាន់ Ballon d’Or គឺមិនដែលរំលងកីឡាករទាំង ២នាក់នេះឡើយ ពោលគឺពួកគេអាចឈ្នះពានរង្វាន់ដ៏អស្ចារ្យមួយនេះម្នាក់ ៥ដងស្មើៗគ្នា។

លោក Pep Guardiola គ្រូបង្វឹកក្រុម Manchester City បានប្រាប់អ្នកយកព័ត៌មាននៅក្នុងមហោស្រព dello Sport ថា៖ «ជំនាន់របស់ Leo រួមទាំង Cristiano [Ronaldo] គឺជាសម័យកាលដ៏អស្ចារ្យមួយដែលមានការប្រកួតប្រជែងខ្លាំង ដែលកម្រនឹងមានអ្នកណាម្នាក់អាចធ្វើបានដូចពួកគេទាំង ២។ ពួកគាត់សុទ្ធស្អប់នូវការចាញ់ដូចគ្នា កាលពីពេលដែលពួកគេនៅតូចៗ ហើយបច្ចុប្បន្នក៏មិនខុសគ្នាប៉ុន្មានដែរ ពោលនៅពេលមានការប្រកួតធំៗ ពួកគេតែងតែបង្ហាញពីទេពកោសល្យ និងសមត្ថភាពដែលពួកគេមានទាំងអស់សម្រាប់ការប្រកួតដ៏អស្ចារ្យនោះ។ ខ្ញុំគិតថាមានតែសម័យកាលរបស់ពួកគេទាំង ២នាក់នេះទេ ដែលមានលក្ខណៈប្រកួតប្រជែងគ្នាអស្ចារ្យបែបនេះ»។ 

Pep Guardiola

គួរឲ្យដឹងថា ខ្សែប្រយុទ្ធឆ្នើមទាំងពីររូបខាងលើនេះ បានចំណាយពេលអស់ ១០ឆ្នាំ ដើម្បីស្វែងរកគ្រាប់បាល់បានចំនួន ៥០គ្រាប់ក្នុងមួយរដូវកាលរបស់ពួកគេ ដែលនេះគឺជារឿងមួយដែលស្ទើតែមិនគួរឲ្យជឿទាល់តែសោះថាពួកគេអាចធ្វើបាននៅក្នុងមួយឆ្នាំពេញរបស់ពួកគេ៕

Lionel Messi
Cristiano Ronaldo
Lionel Messi និង Cristiano Ronaldo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]