អ្នកណាដែលថាមិនចង់ទទួលបានស្បែកទន់រលោងភ្លឺស្រស់ស្អាតចេញពីរាងកាយដោយមិនបាច់ប្រើផលិតផលអ្វីនាំតែពិបាកនោះ? បញ្ហាត្រង់ថាតើត្រូវធ្វើដោយវិធីណា?

ដូច្នេះពេលនេះលែងជារឿងពិបាកទៀតហើយ រាល់បន្លែ និងផ្លែឈើធម្មជាតិជាច្រើនសុទ្ធតែផ្ទុកនូវសារធាតុចិញ្ចឹម និងវីតាមីនសំខាន់ៗ ដែលអាចជំនួយសុខភាពនិងសម្រស់អ្នកបាន។ តែសម្រាប់មនុស្សមួយចំនួន ការទទួលទានផ្លែឈើស្រស់ៗអាចនឹងមានការលំបាកបន្តិច តែពេលនេះមិនជាបញ្ហា មិនបាច់ទទួលផ្លែឈើទាំងមូលក៏បាន ដោយអ្នកអាចច្នៃផ្លែឈើ ដែលមាប្រយោជន៍ទាំងនេះ ជាទឹកផ្លែឈើបាន ងាយទទួលទាន ថែមទាំងមានរសជាតិឆ្ងាញ់ទៀត។

នៅចាំអីទៀត មកតាមដានថាតើទឹកផ្លែឈើណាខ្លះ ដែលមានប្រយោជន៍ចំពោះសុខភាពស្បែក និងសម្រស់របស់យើងនោះ៖

ទឹកផ្លែឈើជំនួយសម្រស់

១. ទឹកការ៉ុត និង Beetroot

ការទទួលទានទឹកការ៉ុតលាយជាមួយនឹងផ្លែ Beetroot (អាចរកបាននៅផ្សារទំនើប) ត្រូវបានគេដឹងថា ជាឱសថជំនួយសុខភាព និងសម្រស់យ៉ាងស័ក្តិសិទ្ធ ដោយវាមានផ្ទុកនូវសារធាតុចិញ្ចឹមសំខាន់ដូចជា ប៉ូតាស្រួម សង្កសី ដែក ហ្វូលិកអាស៊ីត (Folic Acid) ម៉ាញ៉េស្រូម និងវីតាមីន C។

សារធាតុទាំងអស់នេះ ជួយដឹកនាំលំហូរឈាមឱ្យដំណើរការល្អពេញទាំងរាងកាយ ជំនួយក្រពះ និងពោះវៀន ហើយជួយធ្វើឱ្យស្បែកមួយតួខ្លួនទន់ ភ្លឺ ម៉ដ្ឋ រលោង ស្រស់ស្អាត ថែមទាំងការពារ/ព្យាបាលបញ្ហាមុខមុន ស្បែកចាស់ជ្រីវជ្រួញ ជាពិសេសគឺធ្វើឱ្យសាច់ចាំក្មេងជាងវ័យផងដែរ។

ទឹកការ៉ុត និង Beetroot

២. ទឹកតាសក់

ផ្លែតាសក់មិនត្រឹមតែអាចធ្វើជាម៉ាស់ថែរក្សាសម្រស់ស្បែកផ្ទៃមុខខាងក្រៅបានយ៉ាងល្អពិសេសទេ តែការទទួលទានទឹកតាសក់ស្រស់ៗ អាចជួយផ្តល់សំណើមឱ្យស្បែកស្រស់ស្អាតពីខាងក្នុង ហើយធ្វើឱ្យស្បែកមួយតួខ្លួនទន់ ភ្លឺ ម៉ដ្ឋ រលោងចែងចាំងស្រស់ស្អាតផងដែរ។ ជាពិសេសគឺ ការពារ និងបង្ការបញ្ហាហើមលើរាងកាយ ឬហើមភ្នែកទៀតផង។

ទឹកតាសក់

៣. ទឹកប៉េងប៉ោះស្រស់

ផ្លែប៉េះប៉ោះមានផ្ទុកនូវវីតាមីនសំខាន់ៗ ជាពិសេសគឺសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចជួយពន្យារភាពចាស់ និងកាត់បន្ថយស្នាមជ្រីវជ្រួញបានយ៉ាងប្រសើរ។

ដូច្នេះដើម្បីទទួលបានស្បែកចែងចាំងភ្លឺរលោង ទន់ម៉ដ្ឋខៃ ស្រស់ថ្លាក្មេងជាងវ័យ ជាពិសេសគឺបង្រួមរន្ធញើស និងកាត់ជាតិខ្លាញ់លើស្បែកផងនោះ កុំភ្លេចទទួលទានទឹកប៉េះប៉ោះឱ្យបាន ១កែវជារៀងរាល់ថ្ងៃ។

ទឹកប៉េងប៉ោះ

៤. ទឹកផ្លែទទឹម

ផ្លែទទឹមអាចជួយលាងសម្អាតជាតិពុលចេញពីសរសៃឈាម និងស្បែក ។ ដូច្នេះដើម្បីជួយធ្វើឱ្យស្បែកទន់ភ្លឺម៉ដ្ឋរលោងស្អាត ប្រឆាំងនឹងភាពចាស់ ធ្វើឱ្យសាច់ចាំស្រស់ស្អាតក្មេងជាងវ័យ អ្នកគួរតែទទួលទានទឹកទទឹមស្រស់ៗ១កែវជារៀងរាល់ថ្ងៃទើបជាការល្អ។

ទឹកផ្លែទទឹម

៥. ទឹកស្ពៃស្ពីណា (Spinach)

ស្ពៃស្ពីណា (Spinach រកបាននៅផ្សារទំនើប) គឺជាបន្លែបៃតង ដែលមិនត្រឹមតែមានរសជាតិឆ្ងាញ់ តែមានផ្ទុកនូវវីតាមីនសំខាន់ៗដូចជា វីតាមីន C E K ជាតិដែក ម៉ងកាណែស សារធាតុប្រឆាំងអុកស៊ីតកម្ម និងសារធាតុសំខាន់ៗដទៃច្រើនទៀត។ ដូច្នេះដើម្បីឱ្យស្បែករបស់អ្នកប្រែជាស្រស់ស្អាតពីខាងក្នុង និងការពារបញ្ហានានាដែលប៉ះពាល់ដលសុខភាពស្បែករាងកាយផងដែរ។

ទឹកស្ពៃស្ពីណា (Spinach)

៦. ទឹកល្ហុង

ផ្លែល្ហុងសម្បូរទៅដោយអង់ស៊ីមសំខាន់ដែលអាចជួយធ្វើឱ្យស្បែកស្អាត ភ្លឺ ទន់ រលោង ស្រស់ថ្លាពីខាងក្នុងមក ។ ដូច្នេះកុំភ្លេចទទួលទានទឹកល្ហុងជាប្រចាំដើម្បីធ្វើឱ្យស្បែកស្រស់ស្អាត និងក្មេងជាងវ័យ។

ទឹកល្ហុង

៧. ទឹកប្រទាលកន្ទុយក្រពើ

ប្រទាលកន្ទុយក្រពើ មានប្រយោជន៍សំខាន់សម្រាប់ធ្វើជាម៉ាស់ធម្មជាតិដើម្បីជួយស្បែកមុខ និងសរសៃសក់ តែការទទួលទានទឹកប្រទាលកន្ទុយក្រពើក៏រឹតតែមានប្រយោជន៍បន្ថែមទៀត។ គ្រាន់តែអ្នកទទួលទានទឹកប្រទាលកន្ទុយក្រពើជាប្រចាំ វាអាចជួយព្យាបាលរាល់បញ្ហាលើស្បែកបានយ៉ាងមានប្រសិទ្ធភាព ថែមទាំងធ្វើឱ្យស្បែកទន់ រលោង ស្រស់ថ្លា និងមានសំណើមពីខាងក្នុងខ្លួនមកទៀតផង។

ទឹកប្រទាលកន្ទុយក្រពើ

៨. ទឹកខ្ញីលាយក្រូចឆ្មារ

ខ្ញី និងក្រូចឆ្មារមានផ្ទុកនូវជាតិប៉ូតាស្យូម Niacin និងសារធាតុសំខាន់ៗជាច្រើនមិនត្រឹមតែជំនួយសុខភាព ថែមទាំងធ្វើឱ្យសម្រស់ស្រស់ស្អាតផងដែរ។ ដូច្នេះអ្នកអាចទទួលទានភេសជ្ជៈខ្ញីទទេរក៏បាន ឬក៏លាយក្រូចឆ្មារបន្ថែមទៀតក៏បាន ដើម្បីជួយធ្វើឱ្យស្បែកមានសុខភាពល្អ មានសភាពទន់ភ្លឺរលោងស្រស់ស្អាតពីខាងក្នុងបាន។

ទឹកខ្ញីលាយក្រូចឆ្មារ

៩. ទឹកប៉ោម

ផ្លែប៉ោមសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងខូឡាជែន ដែលអាចជំនួយសុខភាព និងធ្វើឱ្យស្បែកស្រស់ស្អាតពីខាងក្នុង។ ដូច្នេះដើម្បីធ្វើឱ្យស្បែកទន់ភ្លឺម៉ដ្ឋេរលោង ពន្យាភាពចាស់ជ្រីវជ្រួញ និងធ្វើឱ្យសាច់ចាំក្មេងជាងវ័យ អ្នកអាចទទួលទានទឹកផ្លែប៉ោស្រស់ជាប្រចាំបាន។

ទឹកប៉ោម

ចំណាំ៖ ការធ្វើទឹកផ្លែឈើគប្បីប្រើផ្លែឈើស្រស់ៗ និងបែបធម្មជាតិ ឬលាងឱ្យអស់ជាតិគិមីទើបជាការប្រសើរ៕

ចុះមិត្តអ្នកអានចង់សាកល្បងទទួលទានទឹកផ្លែឈើណាមួយដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]