(ភ្នំពេញ)៖ ក្រោយពីប្រទេសកម្ពុជា បានចាប់ផ្តើមនាំយុវតីខ្មែរ ជាច្រើនរូបយកទៅប្រកួតប្រជែង សម្រស់លើឆាកអន្តរជាតិ និងមានការកោតសរសើរ ពីសំណាក់មហាជន ចំពោះសម្រស់យុវតីជំនាន់ថ្មី។ ក្នុងនោះ ដោយកញ្ញាឯកកម្ពុជា២០១៧ គឺកញ្ញា រឿន ស៊ីណាត វ័យ២១ឆ្នាំ ដែលនឹងត្រូវ ធ្វើជាតំណាងប្រទេសកម្ពុជា ទៅចូលរួមក្នុងការប្រកួត បវរកញ្ញាចក្រវាល (Miss Universe) ឆ្នាំ២០១៨។ យ៉ាងណាមិញថ្មីៗនេះ ហ្វេសប៊ុកផ្លូវការ Miss Universe Cambodia បានបង្ហាញនូវឈុតតំណាងជាតិ គឺ ម្កុដក្បាលនាគ និងគ្រឿងលម្អតុបតែង ជាមួយនឹងសម្លៀកបំពាក់តំណាងជាតិ Miss Universe Cambodia ២០១៨ ដែលត្រៀមទៅប្រកួតនៅប្រទេសថៃ ក្នុងពេលឆាប់ៗខាងមុខនេះ ពិតជាមានភាពលេចធ្លោ និងស្រស់ស្អាតខ្លាំងមិនធម្មតា ។

ជាការពិត ឈុតតំណាងជាតិ ដែលនឹងត្រូវគ្រងដោយ បវរកញ្ញា វឿន ស៊ីណាត Miss Universe Cambodia ប្រចាំឆ្នាំ២០១៨ នេះ ត្រូវបានសម្រិតសម្រាំងឡើង យ៉ាងយកចិត្តទុកដាក់ ពីអ្នកជំនាញ Madam Boutiques Amy ក្នុងនោះបានបង្កប់ នូវអត្ថន័យ ដ៏ជ្រាលជ្រៅ និងបង្ហាញពី អត្តសញ្ញាណជាតិខ្មែរ ដើម្បីយកទៅបង្ហាញ ក្នុងព្រឹត្តការណ៍ ប្រកួតសម្រស់ ដ៏ធំលំដាប់ពិភពលោកមួយនេះ។

យ៉ាងណាមិញ ក្រោយពីបានបង្ហាញ នូវឈុតម្កុដ និងគ្រឿងលម្អ ដែលពោរពេញទៅដោយ ភាពទាក់ទាញ ព្រមទាំងមានភាពស្រស់ស្អាតបែបនេះហើយ មានមហាជនជាច្រើន ទន្ទឹងរង់ចាំមើល យ៉ាងអន្ទះសារ ក្នុងការគ្រងឈុតតំណាងជាតិ ទាំងមូល របស់បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ ២០១៨ កញ្ញា រឿន ណាត៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]