កូរ៉េខាងត្បូង ៖ ទើបតែបង្ហាញខ្លួនបាន ២ឆ្នាំទេ ប៉ុន្តែសន្ទុះនៃការគាំទ្រ ដ៏ច្រើន​លើសលុប ពីមហាជន ធ្វើឲ្យក្រុមចម្រៀងនារី BLACKPINK ទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញ មិនធម្មតា។

ក្នុងនោះដែរ កាលពីពេលថ្មីៗកន្លងទៅនេះ អ្នកគាំទ្រ ទើបតែសង្កេតឃើញថា តារាស្រីក្នុងប្រទេសទាំងនេះ មានមុខមាត់ស្រដៀងគ្នាខ្លាំង ជាមួយនឹងសមាជិកក្រុម BLACKPINK ដូចជាបងប្អូនបង្កើតយ៉ាងដូច្នោះដែរ ជាហេតុធ្វើឲ្យពួកគេ កាន់តែទទួលបានការចាប់អារម្មណ៍ នឹងក្លាយជា ប្រធានបទទីមួយ ដែលត្រូវគេលើកយកមកនិយាយ នៅក្នុងបណ្តាញសង្គម ថែមទៀតផង៕

ទស្សនារូបភាពខាងក្រោម តើអ្នកគាំទ្រគិតថា តារាស្រីរូបណាខ្លះ មានមុខមាត់ស្រដៀងគ្នា នឹងសមាជិកក្រុម BLACKPINK?

១. Jennie

អ្នកគាំទ្រគិតថា តារាម៉ូដែលស្រីវ័យក្មេង នាង Ella Gross មានមុខមាត់ស្រដៀងគ្នា ជាមួយនឹង នាង Jennie ដូចជាបងប្អូនបង្កើត។

រូបភាព Jennie
រូបភាព Ella Gross
រូបភាព Ella Gross

២. Lisa

តារាម៉ូដែលស្រី ជនជាតិហ្វីលីពីនរូបនេះ ត្រូវអ្នកគាំទ្រគិតថា ម្ានមុខមាត់ស្រដៀងគ្នា ជាមួយនឹង នាង Lisa។ 

រូបភាព Lisa
រូបភាព Yuki Mago
រូបភាព Lisa និង Yuki Mago

៣. Rosé

អ្នកគាំទ្រទើបតែសង្កេតឃើញថា រូបភាពមួយចំនួនរបស់ តារាចម្រៀងស្រី ដ៏សែនស៊ិចស៊ី នាង Sunmi មានភាពស្រដៀងគ្នាខ្លាំង ជាមួយនឹង នាង Rosé។

រូបភាព Rosé
រូបភាព Sunmi

៤. Jisoo 

តារាស្រីក្នុងប្រទេសកូរ៉េទាំងនេះ ត្រូវបានអ្នកគាំទ្រ ចាត់ទុកថា មានមុខមាត់ ស្រដៀងគ្នា ជាមួយនឹង នាង Jisoo។ ក្នុងនោះក៏មាន បងស្រីរបស់នាង Rosé គឺនាង Alice Park ផងដែរ។

រូបភាព Jisoo
រូបភាព Moon Chae Won
រូបភាព Han Seungyeon
រូបភាព Chae Soo Bin
រូបភាព Jisoo និង Alice Park

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]