អារ៉ាប់រួម៖ ក្នុងមួយរយៈចុងក្រោយនេះ តារាចម្រៀងស្រី សាសា ហាក់ដូចជាមិនអើពើ ក្នុងវិស័យសិល្បៈទាល់តែសោះ ដែលដូចជា ចង់ឃ្លាតឆ្ងាយ មួយទំហឹងតែម្តង។ ប៉ុន្តែក្នុងនោះ គេក៏ឃើញនាង មានការមមាញឹក ក្នុងរបររកស៊ី ច្រើនកន្លែង ហើយក៏មូលហេតុធំដែរ ដែលបណ្តាលឲ្យនាង ត្រូវចេញពីសិល្បៈ។

នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះផងដែរ តារាស្រីរូបនេះ ក៏បានទៅដើរលេងកម្សាន្ត ដល់ឌូបៃឯណោះ ដែលជាទីក្រុងមួយ ពោរពេញទៅដោយ មហាសេដ្ឋី ប្រើសម្ភារៈនិយម ទំនើបៗ មិនថា ឡាន ឬរបស់ប្រើប្រាស់។

ក្នុងនោះ សាសា ក៏បានបង្ហោះរូបថតជាច្រើនសន្លឹកចែកជូន ឲ្យហ្វេនរបស់នាងបានឃើញ ពីទីកន្លែងស្អាតៗ មើលហើយគួរឲ្យចង់ទៅលេងខ្លាំងតែម្តង។ ជាពិសេស នាងក៏បានតែងខ្លួន តាមរបៀបអ្នកនៅទីនោះផងដែរ។

គួរបញ្ជាក់ផងដែរថា ការធ្វើដំណើរជិះយន្តហោះ និងថ្លៃចាយវាយ ពេលទៅឌូបៃ គឺមិនមែនមានតម្លៃថោកនោះទេ គឺត្រូវចំណាយលុយច្រើនបើចង់ដើរកម្សាន្ត នៅទីនោះ។ ប៉ុន្តែសម្រាប់ សាសា មិនមែនជារឿងព្រួយបារម្ភទេ គឺនាងមិនត្រឹមតែដើរលេង ថែមទាំងនាង ដើរចូលទិញរបស់ទៀត៕

សាសា
សាសា
សាសា
សាសា
សាសា
សាសា
សាសា
សាសា
សាសា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]