ថៃ៖ ជាការពិតណាស់ មកទល់នឹងពេលបច្ចុប្បន្ននេះ តារាសម្ដែងតួចិត្តអាក្រក់ លោក Tao Somchai បានចូលប្រឡូកក្នុងវិស័យសិល្បៈជាង២០ឆ្នាំមកហើយ ដោយពេលនេះលោកក៏មានវ័យ៤៨ឆ្នាំហើយផងដែរ។

យ៉ាងណាមិញ បើនិយាយពីប្រជាប្រិយភាព ក្នុងវិស័យសិល្បៈនាពេលបច្ចុប្បន្ននេះវិញ តារាសម្ដែង និងចម្រៀងរូបនេះ ហាក់បីនៅតែទទួលបានការគាំទ្រខ្លាំងដដែល មិនខុសកាលពីមុននោះឡើយ។

ដោយឡែក បើក្រឡេកមើលជីវិតឯកជនរបស់ តារាប្រុសរូបនេះវិញ គឺពិតជាអាចនិយាយបានថា ជាជីវិតស្រស់បំព្រងខ្លាំង ដោយមានទាំងភរិយា ស្រលាញ់ មើលថែទាំ រូបលោកជាពិសេសថែមទៀតផង។ មិនតែប៉ុណ្ណោះ រាល់ពេលទំនេរ ពីការងារ រូបលោក និងភរិយាជាទីស្រលាញ់ ក៏តែងតែបាននាំគ្នា ដើរលេងលំហែកាយក្រៅប្រទេសជាញឹកញាប់ ដើម្បីសាងអនុស្សាវរីយ៍ជាមួយគ្នា ស្ថិតក្នុងវ័យកាន់តែជ្រេនេះផងដែរ។

ជាមួយគ្នានេះដែរ គូស្នេហ៍វ័យជ្រេមួយគូនេះ ក៏មិនភ្លេចផ្ដិតនូវទេសភាពស្អាតៗ អមជាមួយរូបភាពគូស្វាមីភរិយា ដ៏ផ្អែមល្ហែម ដែលមើលទៅមិនឲ្យចាញ់គូស្នេហ៍ក្មេងៗប៉ុន្មាននោះទេ៕

សូមទស្សនារូបភាពខាងក្រោម៖ 

Somchai និងភរិយា
Somchai និងភរិយា
Somchai និងភរិយា
Somchai និងភរិយា
Somchai និងភរិយា
Somchai និងភរិយា
គ្រួសារ​​ Somchai

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]