ជប៉ុន៖ ផ្សារត្រីដ៏ល្បីល្បាញមួយក្នុងប្រទេសជប៉ុនដែលមានឈ្មោះថា Tsukiji ត្រូវបានរាជរដ្ឋាភិបាលជប៉ុនបញ្ឈប់មិនអនុញ្ញាតអាជីវករលក់ត្រីឲ្យអតិថិជនណាទាំងអស់ ក្រោយពីផ្សារនេះបានបើកដំណើរការអស់រយៈពេល៨៣ឆ្នាំកន្លងមក។

រូបភាពរបស់ផ្សារTsukiji

គួរបញ្ជាក់ថា ផ្សារTsukiji ត្រូវបានសាងសង់ក្នុងឆ្នាំ១៩៣៥ មានទីតាំងស្ថិតនៅចន្លោះតំបន់ Ginza និងទន្លេ sumida ដែលធ្លាប់ជាផ្សារមួយដែលបានទាក់ទាញភ្ញៀវទេសចរយ៉ាងសន្ធឹកសន្ធាប់ឲ្យទៅទស្សនានិងទិញត្រីស្រស់ៗនៅទីនោះ។

មិនតែប៉ុណ្ណោះ កីឡាករបាល់ទាត់ដ៏ល្បីលោក David Beckham និងកូនប្រុសរបស់លោកក៏ធ្លាប់បានទៅទស្សនា និងហូបសាច់ត្រីស្រស់ៗក្នុងផ្សារ Tsukiji នេះដែរ។

រីឯមូលហេតុនៃការបិទនេះគឺព្រោះតែរាជរដ្ឋាភិបាលជប៉ុនចង់ប្តូរទីតាំងរបស់ផ្សារ Tsukiji នេះទៅទីតាំងថ្មីមួយទៀតដែលមានចម្ងាយប្រមាណ ៣,៥គីឡូម៉ែត្រពីទីតាំងចាស់។ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺផ្សារ Tsukiji នេះក៏នឹងត្រូវប្តូរឈ្មោះថ្មីទៅជាផ្សារ Toyosu វិញ។ 

បន្ទាប់ពីការប្តូរទីតាំងថ្មីនេះ អាជីវករមួយចំនួនបានធ្វើតាមការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលជប៉ុនដោយប្តូរទីតាំងនៃមុខជំនួញរបស់ខ្លួនចូលក្នុងផ្សារToyosu វិញ ប៉ុន្តែក៏មានអាជីវករខ្លះទៀតបានមិនពេញចិត្តនឹងទង្វើនេះក៏សម្រេចចិត្តឈប់លក់ដោយបោះបង់មុខជំនួញរបស់ពួកគេចោលតែម្តង៕

ខាងក្រោមនេះគឺជាកម្រងរូបថតនិងវីដេអូរបស់ផ្សារ Tsukiji៖

David Beckham ក៏ធ្លាប់ទៅទស្សនាក្នុងផ្សារនោះ
រូបភាពរបស់ផ្សារTsukiji
រូបភាពរបស់ផ្សារTsukiji
David Beckham ក៏ធ្លាប់ទៅទស្សនាក្នុងផ្សារនោះ
រូបភាពរបស់ផ្សារTsukiji
រូបភាពរបស់ផ្សារTsukiji
David Beckham ក៏ធ្លាប់ទៅទស្សនាក្នុងផ្សារនោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]