ភ្នំពេញ៖ ហេតុអ្វីលោកអ្នក គួរតែជ្រើសរើស Nissan Urvan?

១. ជាមួយប្រព័ន្ធម៉ាស៊ីន 2.5L VGS turbo និងប្រភេទ intercooler ផ្តល់ជូននូវកម្លាំងបង្វិលជុំ ដែលនាំមុខគេសម្រាប់ការបង្កើនល្បឿនដោយបច្ចេកវិទ្យាប្រេងឥន្ធនៈដែលមានប្រសិទ្ធភាព។ សន្សំសំចៃការប្រើប្រាស់ប្រេងរបស់លោកអ្នក។ វាជាជម្រើសសម្រាប់ការដឹកជញ្ជូន។ រថយន្ត Urvan ផ្តល់ជូននូវការបំពេញមុខងារដ៏ល្អឥតខ្ចោះ និងមានសុវត្ថិភាពសម្រាប់ការបើកបរប្រកបដោយផាសុកភាពដ៏ស្ងប់ស្ងាត់ ដែលនាំឱ្យមានអារម្មណ៍ជឿជាក់សម្រាប់អ្នកដំណើរទាំងអស់។

រថយន្ត Nissan Urvan
ស៊ីប្រេងតិច

២. ប៉ាណារាង V-motion ដែលជារចនាបទថ្មី Nissan រាងអក្សរ V ដ៏ពិសេសភ្លើងដឺមីជាអំពូលរាងកោង អមជាមួយអំពូល LED ដ៏ស្រស់ស្អាត។

៣. Urvan មានទ្វាររុញទៅចំហៀងធំទូលាយ ដែលធ្វើឲ្យមានភាពងាយស្រួលសម្រាប់អ្នកដំណើរចេញ និងចូល។ ហើយក៏មិនភ្លេចកន្លែងដាក់ឥវ៉ាន់ ដើម្បីអមវ៉ាលីអ្នកដំណើរ ជាពិសេសមានកៅអីបត់ឡើងនៅជួរកៅអីចុងក្រោយផងដែរ។

Urvan មានទ្វាររុញទៅចំហៀងធំទូលាយ
មានកៅអីបត់ឡើងនៅជួរកៅអីចុងក្រោយ

៤. អរគុណដល់ដំបូលដែលខ្ពស់របស់វថយន្ត ដែលបង្កឱ្យមានភាពធំទូលាយសម្រាប់អ្នកដំណើរ ចំណែកម៉ាស៊ីនត្រជាក់រថយន្តត្រូវបានសាយភាយគ្រប់ជ្រុងនៃរថយន្ត ដែលត្រូវប្រាកដថាអ្នកដំណើរទាំងអស់មានផាសុកភាព ទោះធ្វើដំណើរក្រោមថ្ងៃត្រង់ក៏ដោយ។ បូកផ្សំនឹងកន្លែងដាក់ជើង ហើយរាល់កៅអីនីមួយៗមានខ្សែក្រវ៉ាត់រៀងខ្លួន សម្រាប់បន្ថែមសុវត្ថិភាព និងមានផាសុកភាពល្អ។

ម៉ាស៊ីនត្រជាក់

៥. រាល់កៅអីនីមួយៗមានកន្លែងដាក់កែវទឹក សម្ភារៈនៅកន្លែងរៀងខ្លួនសម្រាប់បន្ថែមភាពពងាយស្រួល មានផាសុកភាពល្អ នៅពេលធ្វើដំណើរឆ្ងាយ ដល់អ្នកធ្វើដំណើរ។

៦. Nissan Urvan មានភាពងាយស្រួលក្នុងការអានឧបករណ៍ (កុងទ័រ) 3.5 ជាមួយការវាស់វែងនូវការប្រើប្រាស់សាំងដ៏មានប្រសិទ្ធភាព និងត្រឹមត្រូវ Urvan ដែលសាកសមជារថយន្តសម្រាប់ប្រើប្រាស់ក្នុងអាជីវកម្ម ដោយម៉ាស៊ីនរត់ស្ងាត់ល្អប្រកបដោយផាសុកភាពអំឡុងពេលធ្វើដំណើរ។

ឧបករណ៍ (កុងទ័រ)

៧. ប្រព័ន្ធ ABS របស់វថយន្ត Nissan ជួយការពារភាពសឹកនៃស្បែកហ្វ្រាំងពេលជាន់បន្ទាន់។ ប្រព័ន្ធជំនួយនេះ គាំទ្រពេញទំហឹងពេល ដែលមានស្ថានភាពបន្ទាន់ផ្សេងៗ។Anti-Lock។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទាក់អ្នកតំណាងរថយន្ត Nissan ទាំងអស់ក្នុងប្រទេសកម្ពុជា ហើយសូមចូលកាន់គេហទំព័រ www.nissan.com.kh/ ឬតាមដាន Facebook Page របស់រថយន្ត Nissan តាមរយៈ fb.com/CambodiaNissan/ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]