ថៃ៖ ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថា ជីវិតគ្រួសារ តារាសម្ដែងស្រីកាច អ្នកនាង Ning Panita គឺជាគ្រួសារដ៏តូចមួយ ដែលតែងតែត្រូវបានគេសរសើរថា ជាគ្រួសារដ៏ផ្អែមល្ហែមមួយផងដែរ។

ដោយឡែក អ្វីដែលជារឿងដ៏គួរឲ្យអាណិត តារាសម្ដែងស្រី Panita ដោយកាលពីពេលថ្មីៗនេះ នៅក្នុងកម្មវិធីទូរទស្សន៍ថៃមួយ តារាសម្ដែងស្រីរូបនេះបានផ្ដល់បទសម្ភាសន៍ ទាក់ទងពីរឿងរ៉ាវការងារនាពេលបច្ចុប្បន្ន និងជាពិសេសនោះទាក់ទងនឹងជីវិតគ្រួសាររបស់នាង ដែលកំពុងតែមានបញ្ហាតែម្ដង។

ជាក់ស្ដែង ខណៈពេលដែលរូបនាងត្រូវពិធីការិនី បានចោទសួរទាក់ទងជាមួយនឹងជីវិតគ្រួសាររបស់នាងនាសព្វថ្ងៃនេះ តារាសម្ដែងស្រីរូបនេះហាក់បានបង្ហាញទឹកមុខយ៉ាងស្រពោន ជាមួយនឹងការឆ្លើយតបថា នាមួយរយៈក្រោយនេះរូបនាង និងស្វាមីហាក់មានភាពមិនយល់ចិត្តគ្នាច្រើន រហូតដល់ថ្នាក់ហាមឃាត់មិនចង់ឲ្យរូបនាងបន្ដអាជីពសិល្បៈថែមទៀតផង។

គួរបញ្ជាក់ផងដែរថា មូលហេតុដែលមានភាពមិនចុះសម្រុងគ្នាបែបនេះ ក៏ដោយសារតែសា្វមីរបស់តារាស្រីរូបនេះ ចង់ទៅកម្សាន្ត ឫក៏ដើរចេញក្រៅម្ដងៗ ដោយមានសេរីភាពជាលក្ខណៈបែបគ្រួសារមួយ ដែលមិនទទួលរងការរំខានពីការចោមរោម ពីសំណាក់អ្នកដែលតែងតែគាំទ្ររូបនាងតែប៉ុណ្ណោះ៕  

Panita និងកូនស្រី
គ្រួសារ Panita
គ្រួសារ Panita
គ្រួសារ Panita

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]