កូរ៉េខាងត្បូង ៖ គូស្នេហ៍តារាល្បី នាង Hyuna និង E'Dawn បានធ្វើឲ្យកក្រើក ពេញបណ្ដាញសង្គម អស់រយៈពេលជាង ២ខែមកហើយ ចាប់តាំងពីពេលដែល ពួកគេប្រកាស ទាក់ទងគ្នាជាសាធារណៈរួចមក។

ក្នុងនោះផងដែរ ចំនួននៃអ្នកប្រឆាំង និងអ្នកគាំទ្រ ហាក់បីដូចជា មានភាពប្រហាក់ប្រហែលគ្នា ដែលជាហេតុធ្វើឲ្យ ពួកគេទាំងពីរ ត្រូវខ្ទាតចេញពីផលិតកម្ម Cube Entertainment ដែលជាជម្រក ផ្ដើមស្នេហ៍របស់ខ្លួន។

រូបភាព Hyuna និង E'Dawn

យ៉ាងណាមិញ គូស្នេហ៍មួយគូនេះ ហាក់ដូចជាមិនបានបង្ហាញពី ភាពសោកស្ដាយអ្វីបន្តិចឡើយ ចាប់តាំងពី ចាកចេញពីផលិតកម្ម។ ពួកគេមើលទៅ មានភាពរីករាយ និងមានសេរីភាពជាងមុន។

រូបភាព Hyuna និង E'Dawn

មិនត្រឹមតែប៉ុណ្ណោះ កាលពីពេលថ្មីៗកន្លងទៅនេះ ពួកគេក៏បាន បង្ហោះរូបភាព ការណាត់ជួប ដើរលេងជាលក្ខណៈសាធារណៈ ដូចជាគូស្នេហ៍ដទៃទៀតដែរ ដោយនាង Hyuna បានបង្ហោះរូបភាពដំបូង ជាមួយនឹង ស្នាមញញឹមយ៉ាងកក់ក្តៅ ដែលជារូបភាព ថតដោយ E'Dawn។ បន្ទាប់មក នាងបានបង្ហោះរូបគូជាមួយ E'Dawn ខណៈពេលដែលកំពុង ដើរកំសាន្ត នៅតាមដងផ្លូវ ក្នុងប្រទេសជប៉ុន។

រូបភាព Hyuna និង E'Dawn

ទោះបីជា ការបង្ហាញទំនាក់ទំនងស្នេហា ក្លាយទៅជា រឿងអាស្រូវសម្រាប់ពួកគេ យ៉ាងណាក៏ដោយ ក៏រឿងទាំងនោះ គ្មានផលប៉ះពាល់អ្វី ដល់ទំនាក់ទំនង របស់ពួកគេទាំងពីរ សូម្បីតែបន្តិច។ មិនត្រឹមតែប៉ុណ្ណោះ វាកាន់តែធ្វើឲ្យ ពួកគេទាំងពីរ កាន់តែមានភាពក្លាហាន ក្នុងការបង្ហាញពីភាពផ្អែមល្ហែម និងកាន់តែ ស្រលាញ់គ្នាខ្លាំងជាងមុនផងដែរ៕ 

រូបភាព Hyuna និង E'Dawn
រូបភាព Hyuna និង E'Dawn

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]