បរទេស៖ មេធាវីការពារក្ដីរបស់តារាឆើ្នម Cristiano Ronaldo បានបញ្ជាក់ថា កូនក្រុមរបស់លោក កំពុងមានការចរចាមួយជាមួយនាង Kathryn Mayorga ដែលជានារីចោទថា កីឡាករវ័យ៣៣ឆ្នាំនេះជាអ្នករំលោភនាងនោះ ទៅលើសំណងមួយចំនួន ប៉ុន្ដែក៏បានបន្ថែមថា ឯកសារដែលនារីនោះលើកឡើងគឺគ្រាន់តែចង់ឲ្យបង្ខូចឈ្មោះរបស់ CR7 ប៉ុណ្ណោះ។ 

Cristiano Ronaldo

លោក Peter Christiansen ដែលជាមេធាវីការពារក្ដីរបស់ Ronaldo បាននិយាយថា ពុំមានអ្វីគួរឲ្យសង្ស័យនោះទេ ជុំវិញរឿងខែ្សប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់នេះ បានឲ្យលុយទៅនាង Mayorga ចំនួន ៣៥ម៉ឺនដុល្លារ ដើម្បីបំបិទរឿងមួយនេះ ព្រោះមិនចង់ឲ្យរឿងមួយនេះ កាន់តែវែងឆ្ងាយតទៅទៀត។ 

លោក Peter Christiansen

មេធាវីខាងលើនេះបានបន្ថែមថា៖ «ដំណោះស្រាយនេះមិនមានន័យថាជាការសារភាពកំហុសទេ។ លោកបានទទូច Ronaldo ឲ្យបង់ប្រាក់ដើម្បីលុបចោលនូវការចោទប្រកាន់ដ៏ឃោរឃៅដែលជាការប៉ុនប៉ងមួយដើម្បីបំផ្លាញនូវកេរ្តិ៍ឈ្មោះ ដែលរូបគេបានកសាងឡើងដោយការខិតខំធ្វើជាអត្តពលិកក្នុងរយៈពេលជាង១៥ឆ្នាំកន្លងមកនេះ»។

សូមបញ្ជាក់ថា Ronaldo ត្រូវបាននាង Kathryn Mayorga ចោទប្រកាន់ថា រូបគេបានធើ្វការរំលោភនាងកាលពីឆ្នាំ២០០៩ ដោយមុនពេលធើ្វសកម្មភាពនោះ កីឡាករវ័យ៣៣ឆ្នាំ និងនារីសញ្ជាតិអាមេរិកនោះ នាំគា្នចូលទៅក្លិបកម្សាន្ដមួយកន្លែង ខណៈថ្មីៗនេះ ក៏មានវីដេអូបែកធ្លាញដែលបង្ហាញនូវសកម្មភាពរបស់ពួកគេក្នុងកន្លែងក្លិបរាត្រីនោះផងដែរ៕

Cristiano Ronaldo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]