បរទេស៖ អ្នកលេងក្នុងទ្រុងមុខឌឺ Conor McGregor ត្រូវបានសហព័ន្ធ UFC ពិន័យរយៈពេល១ខែ ក្រោយពីមានការវ៉ាយតប់គ្នា បន្ទាប់ពីការប្រកួតដែលគេបរាជ័យលើកីឡាករ Khabib Nurmagomedov កាលពីសប្ដាហ៍មុនក្នុងព្រឹត្ដិការណ៍ UFC 229។ 

Conor McGregor

កីឡាករសញ្ជាតិអៀរឡង់នេះ ត្រូវបាន Khabib កាច់ឃ្លេនៅត្រង់ករ រួចក៏សុំចុះចាញ់នៅត្រឹមទឹកទី៤ នៃការប្រកួតដណ្ដើមខែ្សក្រវ៉ាត់ UFC Lightweight Championship កាលពីថៃ្ងសៅរ៍ សប្ដាហ៍មុន។

គណៈកម្មាការទទួលបន្ទុកវិន័យរបស់ UFC បានចេញនូវសេចក្ដីថែ្លងការណ៍មួយអំពីការពិន័យ Conor និងការតាមដាននូវរបួសរបស់កីឡាកររូបនេះថា៖ «Conor McGregor នឹងត្រូវផ្អាកពីសកម្មភាពផ្សេងៗរហូតដល់ថៃ្ងទី៦ ខែ១១ ឆ្នាំ២០១៨ និងពុំមានការទាក់ទងអ្វីមួយនោះឡើយរហូតដល់ថៃ្ងទី២៨ ខែ១០ ឆ្នាំ២០១៨»។  

Conor McGregor

សូមបញ្ជាក់ថា Khabib Nurmagomedov បានបំបាក់ Conor McGregor ដោយការកាច់ឃ្លេសុំចុះចាញ់ត្រឹមទឹកទី៤ ការពារខែ្សក្រវ៉ាត់របស់ខ្លួន។ 

អ្វីដែលមិននឹកស្មានដល់នោះ គឺក្រោយពីការប្រកួតបញ្ចប់ភ្លាម Khabib បានហក់រំលងសំណាញ់ទ្រុង រួចក៏ស្ទុះទៅវ៉ាយក្រុមរបស់ Conor ដែលធើ្វឲ្យមានការផ្ទុះជាអំពើហិង្សាមួយភ្លេតផងដែរ៕ 

Conor និង Khabib
Conor McGregor
Conor McGregor

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]