យោងទៅតាមការសិក្សាស្រាវជ្រាវតាមដានរយៈពេល៥ឆ្នាំមកហើយ (២០១២ ដល់ ២០១៧)  ការប្រើប្រាស់សារជាតិបំប៉នវីតាមីនជាថ្នាំលេបពុំបានធ្វើឱ្យសុខភាពមានភាពប្រសើរជាងមុននោះទេសម្រាប់អ្នកប្រើប្រាស់ប្រចាំថ្ងៃ។

ថ្នាំបំប៉នភាគច្រើនផ្តល់បន្ថែមនូវវីតាមីនសេ វីតាមីនដេ ឬកាល់ស្យូម និងសារជាតិវីតាមីនជាច្រើនមុខទៀត ប៉ុន្តែធាតុពិតគេបានដឹងថាវាពុំបានផ្តល់ផលវិជ្ជមានដល់ការការពារពីជំងឺដូចជា ជំងឺគាំងបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺបេះដូង ឬក៏ធ្វើឲ្យមាននូវសុខភាពមាំមួនខ្លាំងជាងធម្មតានោះដែរ។

លោកវេជ្ជបណ្ឌិត David Jenkins បានឲ្យដឹងថា នេះជារឿងមួយដែលមិនគួរឲ្យជឿ ដែលសារធាតុវីតាមីនដែលខ្លួនប្រាណយើងត្រូវការខ្លាំង បែរជាពុំសូវផ្តល់អត្ថប្រយោជន៍ណាគួរឲ្យកត់សម្គាល់សោះ បើទោះបីជាវាពុំសូវជាមានផលប៉ះពាល់អ្វីក៏ដោយ។ គាត់បន្តទៀតថាគេពុំអាចរកភស្តុតាងអ្វីសម្រាប់សរបញ្ជាក់ថា Vitamin C, Vitamin D ឬ ក៏កាល់ស្យូម មិនបានចូលរួមចំណែកជួយដល់ការកាត់បន្ថយនូវហានិភ័យនៃការវិវឌ្ឍជំងឺទាក់ទងនឹងបេះដូង ឬធ្វើឲ្យមានសភាពក្មេងវ័យនោះដែរ។

តាមពិតទៅមានការសិក្សាមួយចំនួនរួចមកហើយបញ្ជាក់ថា ការប្រើប្រាស់សារជាតិ Minerals ឬពពួកថ្នាំបំប៉នប្រឆាំងនឹងភាពចាស់ជ្រីវជ្រួញ អាចមានផលប៉ះពាល់មួយចំនួនដូចជាកង្វះជាតិដែក ឬស័ង្កសី ដោយសារវាទៅឃាត់ខ្លួនប្រាណយើងពុំឲ្យស្រូបយកសារធាតុទាំងនោះ។

ដូច្នេះនេះក៏ពុំមែនជាលើកទីមួយដែលគេបានសន្និដ្ឋានថា ការប្រើប្រាស់ថ្នាំបំប៉នវីតាមីន ឬMinerals នេះ ពុំសូវជាមានផលវិជ្ជមាននោះដែរ ហើយវាអាចនាំឲ្យមាននូវផលប៉ះពាល់មួយចំនួនទៀតផង បើយើងពុំបានប្រើប្រាស់វាទៅតាមវេជ្ជបញ្ជាទេនោះ៕

រូបតំណាង
រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]