ជារៀងរាល់ថ្ងៃខ្លួនប្រាណយើងផលិតកោសិកាដើមនៃគ្រាប់ឈាមក្រហមនិងគ្រាប់ឈាមសរាប់រយលានកោសិកា។  កោសិកាដើមទាំងនេះបានចូលទៅសំងំនិងរីកលូតលាស់នៅក្នុងខួរឆ្អឹងខ្នងដែលស្ថិតនៅតាមបណ្តោយឆ្អឹងកងខ្នងរបស់យើង។  ដូច្នេះ ខួរឆ្អឹងខ្នងជាប្រភពនិងស្ថានីយ៍តែមួយគត់ដែលផលិតរាល់កោសិកាឈាមក្រហម និងឈាមសដែលជាកោសិកានៃប្រព័ន្ធសុំារាងកាយ។

ជាអកុសលមនុស្សមួយចំនួនតូចជួបជំងឺទាក់ទងនឹងខួរឆ្អឹងខ្នងនេះ ដែលអាចបណ្តាលមកពីកត្តាសែន និងកត្តាបរិស្ថានខាងក្រៅ។ ជំងឺមួយចំនួនទាក់ទងនឹងខួរឆ្អឹងខ្នងមានដូចជា មហារីកគ្រាប់ឈាមសបណ្តាលឲ្យប្រព័ន្ធការពាររាងកាយដើរបំផ្លាញកោសិកាល្អក្នុងខ្លួន។

ក្រៅពីនេះវាមានជំងឺខ្វះគ្រាប់ឈាមក្រហម និងជំងឺគ្រាប់ឈាមសលើសជាដើម ដែលសុទ្ធសឹងជាប្រភេទជំងឺកាចសាហាវខ្លាំង ព្រោះការព្យាបាលបច្ចុប្បន្នពុំទាន់ទទួលបានផលវិជ្ជមានខ្លាំងក្លានៅឡើយទេ។  ជាពិសេសការព្យាបាលមានតម្លៃថ្លៃកប់ពពក និងអាចផ្តល់ផលប៉ះពាល់ក្រោយពេលវះកាត់ចំពោះសរីរាង្គដទៃទៀតផង ព្រោះការព្យាបាលបច្ចុប្បន្នមានការប្រើប្រាស់កាំរស្មី XRAY ការប្រើប្រាស់ថ្នាំគីមី និងការផ្លាស់ប្តូរសរីរាង្គខួរឆ្អឹងខ្នងប៉ុណ្ណោះ។

បើទោះបីជាយ៉ាងណាក៏ដោយ ដោយមានការរួមបញ្ចូលវិទ្យាសាស្ត្រក្នុងការស្រាវជ្រាវទៅលើជំងឺខួរឆ្អឹងខ្នងនេះ ក្រុមស្រាវជ្រាវមកពីសាកលវិទ្យាល័យ Basel នៃប្រទេសស្វីសបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងរហូតដល់បានរកឃើញវិធីសាស្ត្រក្នុងការបង្កើតខួរឆ្អឹងខ្នងសិប្បនិម្មិតដែលមានរូបរាងនិងមុខងារដូចទៅនឹងខួរឆ្អឹងខ្នងធម្មជាតិរបស់ខ្លួនប្រាណយើងដែរ។

របកគំហើញមួយនេះនឹងផ្តល់ឲ្យយើងនូវចំណេះដឹងនិងការយល់ឃើញដែលពុំធ្លាប់មានពីមុនមកទាក់ទងនឹងបញ្ហាខួរឆ្អឹងខ្នង។  ហើយវានឹងផ្តល់ជាមូលដ្ឋានគ្រឹះចាប់ផ្តើមស្វែងរកបច្ចេកទេសព្យាបាលដែលមានប្រសិទ្ធភាពនិងប្រសើរជាងពេលបច្ចុប្បន្ននេះ៕

រូបតំណាង
រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]