ការសិក្សាស្រាវជ្រាវថ្មីមួយទៅលើសំណាកជាង ១សែននាក់ បានបង្ហាញឲ្យឃើញ ទំនាក់ទំនងហានិភ័យនៃជំងឺពុកឆ្អឹង និងជំងឺរលាកសន្លាក់ ជាមួយជំងឺទឹកនោមផ្អែម។

ជាការពិតជំងឺទឹកនោមផ្អែមជាបញ្ហាសុខភាពនៃប្រជាជនទូទាំងពិភពលោក ដែលត្រូវចំណាយថវិកាជាតិ និងប្រជាជនយ៉ាងច្រើនក្រៃលែង។

អ្នកដឹងទេថាជំងឺទឹកនោមផ្អែមមាន២ប្រភេទ។ ជំងឺទឹកនោមផ្អែមប្រភេទទី១ ជាជំងឺសេនេទិចកើតពីកំណើតដែលបណ្តាលមកពីកោសិកាលំពែងមិនធ្វើការផលិតអរម៉ូនអាំងស៊ុយលីន។  ចំណែកជំងឺទឹកនោមផ្អែមប្រភេទទី២ ជាជំងឺដែលអ្នកជំងឺទឹកនោមផ្អែមតែងជួបប្រទះ។  កត្តាចំបងនៃជំងឺនេះបណ្តាលមកពីរបបអាហារដែលសំបូរទៅដោយជាតិផ្អែមលើសកម្រិត។  យូរៗទៅវាធ្វើឲ្យបរិមាណជាតិស្ករច្រាលក្នុងឈាម ព្រោះអរម៉ូនអាំងស៊ុយលីន (ផលិតដោយកោសិកាលំពែង) បំពេញតួនាទីមិនបានត្រឹមត្រូវ ឬក៏កោសិកាឈប់ទទួលចាប់យកអរម៉ូននេះ ដែលជាហេតុបណ្តាលឲ្យកោសិកាទាំងឡាយពុំអាចភ្ញោចចាប់យកជាតិស្ករក្នុងចរន្តឈាមបាន។

ជំងឺទឹកនោមជាជំងឺមួយរ៉ាំរ៉ៃ ដែលទាមទារឲ្យមានការថែទាំខ្លួនឯងរយៈពេលច្រើនឆ្នាំ រហូតដល់មួយជីវិតក៏មាន។ វាបាននាំផលវិបត្តិចំពោះសុខភាពផ្សេងៗទៀតនៃរាងកាយរាប់តាំងពីតម្រងនោម ខួរក្បាល ចក្ខុវិញ្ញាណ បេះដូង និងបញ្ហាធាត់ជាដើម។

ប៉ុន្តែថ្មីនេះគេបានសន្និដ្ឋានថា ជំងឺទឹកនោមផ្អែមអាចបង្កើនហានិភ័យនៃជំងឺពុកឆ្អឹង និងជំងឺរលាកសន្លាក់ទៀតផង។

គេបានយកព័ត៌មាននៃសំណាកចំនួន ១០៩ ២១៨នាក់ក្នុងក្រុមអាយុវ័យកណ្តាល (ចាប់ពី៤០ឆ្នាំ) ដែលធ្លាប់បានសិក្សារួចម្តងមកហើយក្នុងឆ្នាំ២០១៣ យកមកសិក្សាមើលម្តងទៀត។  ជាលទ្ធផលបានបង្ហាញថា ៣៣% នៃសំណាកទាំងអស់ខាងលើនេះមានហានិភ័យនៃការកើតជំងឺពុកឆ្អឹង ហើយ ៧០% មានហានិភ័យនៃជំងឺរលាកសន្លាក់រុំារ៉ៃ។

លទ្ធផលនៃការស្រាវជ្រាវមួយនេះគ្រាន់តែគេសិក្សាទៅលើតែស្ថិតិប៉ុណ្ណោះ  គេពុំទាន់យល់ច្បាស់នៅឡើយអំពីមូលហេតុនៃទំនាក់ទំនងរវាងជំងឺទាំងពីរនៅឡើយទេ។ បើទោះបីជាយ៉ាងណាក៏ដោយ វាជាចំណេះដឹងថ្មីមួយសម្រាប់គ្រូពេទ្យ និងប្រិយមិត្តអានទាំងឡាយដើម្បីពង្រីកការយល់ដឹងបន្ថែមអំពីផលប៉ះពាល់នៃជំងឺទឹកនោមផ្អែម៕

ជម្ងឺពុកឆ្អឹង
ជម្ងឺរលាកសន្លាក់រាុំរ៉ៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]