ខេត្តសៀមរាប ៖ កាលពី​វេលា​ម៉ោង​១០ និង​៣០ នាទី​ព្រឹក​ថ្ងៃ​ទី​៤ ខែតុលា​ឆ្នាំ ២០១៨ កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការ​នគរបាល​ខេត្ត បាន​ចូលរួម​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ប្រាសាទបាគង​ចុះ​បង្ក្រាប​បទ​រក្សា​ទុក និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ ញៀន​នៅ​ចំណុច​ភូមិ​កំពង់​ថ្កូវ ឃុំ​មាន​ជ័យ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន បាន​ជនសង្ស័យ​ចំនួន​២​នាក់ និង​វត្ថុ​តាង​មួយ​ចំនួន​យក​មក​សួរនាំ​នៅ​ការិយាល័យ​ជំនាញ ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការខេត្ត​។

តាម​ប្រភព​ពី​មន្ត្រី​ការិយាល័យ​ជំនាញ​នគរបាល​ខេត្ត​បាន​ប្រាប់​ថា ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ ម្នាក់​ឈ្មោះ ស រ៉ូ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​ភូមិ​គោក​ក្តុល ឃុំ​កំពង់​ភ្លុក ស្រុក​ប្រាសាទ​បាគង ខេត្តសៀមរាប (​រក្សា​ទុក​ជួញដូរ​និង​ប្រើប្រាស់​) (​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) និង​ម្នាក់​​ឈ្មោះវិត សុ​ជី​អូ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​ភូមិ​កំពង់​ថ្កូវ ឃុំ​មាន​ជ័យ ស្រុក​ប្រាសាទបាគង​ខេត្តសៀមរាប (​ជា​អ្នក​ចាត់ចែង​និង​ប្រើប្រាស់​) (​មាន​សារធាតុ ញៀន​ក្នុង​ខ្លួន​)​។

បន្ទាប់​ពី​ឃាត់ខ្លួន​បាន​ជនសង្ស័យ ព្រមទាំង​ឆែកឆេរ​រក​ឃើញ​វត្ថុ​តាង គ្រឿងញៀន​មួយ​ចំនួន រួម​មាន ម្សៅ​មេ​តំ​ហ្វេ​តា​មីន​ប្រភេទ​ទឹកកក​ចំនួន​២០​កញ្ចប់ ទូរស័ព្ទ​ដៃ​ចំនួន​៣​គ្រឿង ។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​២​នាក់ និង​វត្ថុ​តាង​មួយ​ចំនួន ត្រូវ​បាន​សមត្ថកិច្ច​រៀបចំ​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​សាលាដំបូង​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ ២០១៨ ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]