ភ្នំពេញ៖ កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨ ក្រុមហ៊ុនទ្រូម៉ាន់នី បានប្រកាសដាក់ឱ្យប្រើប្រាស់កំណែជំនាន់ថ្មី ដែលមានភាពទាក់ទាញជាងកម្មវិធីក្នុងកំណែជំនាន់មុន។

ការកែប្រែ និងការរចនាមុខមាត់ថ្មីសម្រាប់កម្មវិធី TrueMoney នេះ គឺដើម្បីផ្តល់ភាពទាក់ទាញ ទាន់សម័យ សុវត្ថិភាព និងកាន់តែងាយស្រួលជាងមុន សម្រាប់អតិថិជនទ្រូម៉ាន់នីទាំងអស់។

កម្មវិធី TrueMoney ក្នុងទូរស័ព្ទដៃ

លោក ហេង វីលីន ប្រធានផ្នែកផលិតផលបានមានប្រសាសន៍ថា៖

«នេះជាលើកទី១ហើយ ដែលយើងធ្វើបច្ចុប្បន្នភាពកំណែថ្មី ឲ្យទាន់តម្រូវការ និងការចង់បានរបស់អ្នកគ្រប់គ្រងផ្នែកទីផ្សារ។ ការផ្លាស់ប្តូរនេះរួមមាន រូបរាងប៉ូតុងថ្មី ទាន់សម័យ សាកសមនឹងយុវវ័យជំនាន់ថ្មី និងកាត់បន្ថយភាពស្មុគស្មាញ ដើម្បីឲ្យការប្រើប្រាស់របស់អតិថិជនកាន់ស្រួលលើគ្រប់សេវាកម្មទាំងអស់របស់ TrueMoney»។
កម្មវិធី TrueMoney ក្នុងទូរស័ព្ទដៃ

​និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ផ្នែកវិស្វកម្មព័ត៌មានវិទ្យា លោក អាង ម៉េងហួត បាននិយាយថា៖ ​

«ក្នុងទូរស័ព្ទរបស់ខ្ញុំមានកម្មវិធីច្រើន តែខ្ញុំប្រើទ្រូម៉ាន់នីញឹកញាប់ជាងគេ ព្រោះវាមានការបញ្ចុះតម្លៃច្រើន ទាំងការទិញទំនិញ ញ៉ាំអាហារ មើលកុន និងដាក់លុយទូរសព្ទ។ ខ្ញុំបាន Update កម្មវិធី TrueMoney នេះថ្ងៃមិញ ហើយវាពិតជាធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះថា វាឡូយ និងទាក់ទាញជាងមុន»។
កម្មវិធី TrueMoney ក្នុងទូរស័ព្ទដៃ

គួរបញ្ជាក់ថា កម្មវិធី TrueMoney ក្នុងទូរស័ព្ទដៃមានមុខងារជាច្រើនដែលលោកអ្នកអាច វេរលុយ ចាយលុយ បង់វិក្កយបត្រ ទិញសំបុត្រកុន ដាក់លុយទូរស័ព្ទ និងសេវាកម្មជាច្រើនទៀត។ លោកអ្នកអាចទាញយកកម្មវិធី TrueMoney ពី App Store ឬ Play Store ហើយរីករាយជាមួយសេវាកម្មយ៉ាងច្រើនសម្បូរបែប រួមទាំងការបញ្ចុះតម្លៃទៀតផង។ 

តើអ្នកមានកម្មវិធីទ្រូម៉ាន់នីហើយ ឬនៅ? លោកអ្នកទាញយកកម្មវិធី TrueMoney ឥឡូវនេះតាមរយៈ http://www.truemoney.com.kh/?id=truemoney-app។ 

ចង់ដឹងច្បាស់សូមចូលទៅកាន់ហ្វេសប៊ុកផេករបស់ទ្រូម៉ាន់នី https://www.facebook.com/TrueMoneyCambodia/

កម្មវិធី TrueMoney ក្នុងទូរស័ព្ទដៃ
កម្មវិធី TrueMoney ក្នុងទូរស័ព្ទដៃ
កម្មវិធី TrueMoney ក្នុងទូរស័ព្ទដៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]