បរទេស៖ ថ្វីត្បិតតែនៅក្នុងរដូវកាលថ្មីនេះ ក្លិបបិសាចក្រហម Manchester United លេងមិនសូវបានល្អនៅលើទីលានប្រកួតពិតមែន ប៉ុន្តែក្លិបយក្សអង់គ្លេសមួយនេះបានក្លាយជាក្លិបដែលអាចរកចំណូលបានច្រើនជាងគេពីម្ចាស់ឧបត្ថម្ភកម្មវិធីផ្សេងៗ។

ក្លិប Manchester United
ក្លិប Manchester United

បើតាមរបាយការណ៍មួយដែលចុះផ្សាយដោយ CSM Sport បានឲ្យដឹងថាក្លិបម្ចាស់ជើងឯកក្របខណ្ឌលីកកំពូលអង់គ្លេស ២០សម័យមួយនេះគឺមានដៃគូសការឧបត្ថម្ភដល់ទៅ ៦៨ ហើយចំពោះចំណូលដែលពួកគេអាចទទួលបានវិញគឺរហូតដល់ទៅ ២៧៩លានអឺរ៉ូក្នុងមួយឆ្នាំ។

ជាមួយនឹងចំណូលដ៏ច្រើននេះដែរបានធ្វើឲ្យពួកគេក្លាយជាក្លិបបាល់ទាត់ដែលអាចទទួលបានចំណូលលើសគេនៅក្នុងចំណោមបណ្តាក្លិបកំពូលៗនៅអឺរ៉ុប។ 

ខាងក្រោមនេះគឺជាចំនួនក្រុមដែលមានលំដាប់ចំណូលខ្ពស់ទាំង ១០៖

១. Manchester United: ២៧៩លានអឺរ៉ូ ដែលបានពីដៃគូគូសការឧបត្ថម្ភចំនួន ៦៨

២. Barcelona: ២៦១លានអឺរ៉ូ ដែលបានពីដៃគូគូសការឧបត្ថម្ភចំនួន ៤៣

៣. Bayern Munich: ១៨០លានអឺរ៉ូ ដែលបានពីដៃគូគូសការឧបត្ថម្ភចំនួន ២៩

៤. Real Madrid: ១៧៨លានអឺរ៉ូ ដែលបានពីដៃគូគូសការឧបត្ថម្ភចំនួន ១៩

៥. Chelsea: ១៥៤លានអឺរ៉ូ ដែលបានពីដៃគូគូសការឧបត្ថម្ភចំនួន ១៨

៦. Manchester City: ១៤៩លានអឺរ៉ូ ដែលបានពីដៃគូគូសការឧបត្ថម្ភចំនួន ៣៨

៧. Arsenal: ១២៤ លានអឺរ៉ូ ដែលបានពីដៃគូគូសការឧបត្ថម្ភចំនួន ២៧

៨. Liverpool: ១១៧លានអឺរ៉ូ ដែលបានពីដៃគូគូសការឧបត្ថម្ភចំនួន ១៧

៩. Paris Saint-Germain: ១១២លានអឺរ៉ូ ដែលបានពីដៃគូគូសការឧបត្ថម្ភចំនួន ២៤

១០. Juventus: ១០១លានអឺរ៉ូ ដែលបានពីដៃគូគូសការឧបត្ថម្ភចំនួន ៣៩ 

អ្នកគាំទ្រក្លិប Manchester United
ក្លិប Manchester United

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]