ភ្នំពេញ៖ ដំណឹងសាទរសម្រាប់អ្នកគាំទ្ររបស់ ក្រុមចម្រៀងបុរស EXO ដែលពួកគេខំទន្ទឹងចាំអស់រយៈពេលជាច្រើនខែមកនេះ ទីបំផុតកាលពីថ្ងៃទី២ ខែតុលាកន្លងទៅនេះ ផលិតកម្ម SM បានប្រកាសចេញជាផ្លូវការ ពីការវិលត្រឡប់មកវិញ របស់ក្រុមEXO ជាមួយនឹងអ៊ាល់ប៊ុមទី៥ ដែលមានឈ្មោះថា “Don't Mess Up My Tempo” នៅថ្ងៃទី២ ខែវិច្ឆិកាខាងមុខនេះ ។ ហើយអ្វីដែលធ្វើឲ្យអ្នកគាំទ្ររំភើប ខ្លាំងជាងនេះទៅទៀត ពួកគេនឹងវិលត្រឡប់មកជាមួយនឹង សមាជិកក្រុមពេញទាំង៩នាក់ OT9 ដែលមាន Lay ច្រៀងជាVersion ចិននៅក្នុងនោះផងដែរ។

ជាមួយគ្នានេះដែរ ផលិតកម្មSM ក៏បានបញ្ចេញនូវ Poster ផ្សព្វផ្សាយថ្មីរបស់ Exo មិនប៉ុន្មានសន្លឹក ដែលមានរចនាបទបែប Bad Boy ជិះម៉ូតូធំនៅលើវាលខ្សាច់ យ៉ាងសង្ហារញ្ជួយបេះដូងក្រមុំៗតែម្តង។

តួយ៉ាង បើតាមរយៈការស្រាវជ្រាវស៊ើបអង្កេតរបស់អ្នកគាំទ្រ បានឲ្យដឹងថា ម៉ូតូធំដែលសមាជិកក្រុម Exo ទាំង៨នាក់បានជិះនេះ សុទ្ធសឹងតែជាប៊្រេនម៉ាកល្បី និងមានតម្លៃខ្ពស់រាប់ម៉ឺនដុល្លារ អាចទិញឡានជិះបាន។

ជាក់ស្តែង ខាងក្រោមនេះគឺជាតម្លៃ និងប៊្រេនម៉ូតូនីមួយៗ ដែលសមាជិកក្រុម EXO បានជិះ៖

-Chanyeol ជិះម៉ូតូSuzuki S750 មានតម្លៃ ១៣,៧០០ដុល្លារ

Chanyeol

-Baekhyun ជិះម៉ូតូម៉ាក Yamaha MT-09 មានតម្លៃ ១២,៩០០ ដុល្លារ

Baekhyun

-Jongdae (Chen) ជិះម៉ូតូម៉ាក BMW S1000 មានតម្លៃ ២៤,០០០ ដុល្លារ

Jongdae (Chen)

-Jong-in (Kai) ជិះម៉ូតូម៉ាក Yamaha MT-09 មានតម្លៃ ១២,៩០០ ដុល្លារ

Jong-in (Kai)

-Jun-myeon (Suho) ជិះម៉ូតូម៉ាក Kawasaki Z1000 មានតម្លៃ ១១,៩០០ដុល្លារ

Jun-myeon (Suho)

-Kyungsoo (D.O) ជិះម៉ូតូម៉ាក Kawasaki Z1000 R មានតម្លៃ ១៥,០០០ដុល្លារ

Kyungsoo (D.O)

-Sehun ជិះម៉ូតូម៉ាក Yamaha MT-07 មានតម្លៃ ៧,៩០០ដុល្លារ

Sehun

-Minseok (Xiumin) ជិះម៉ូតូម៉ាក Yamaha MT-09 មានតម្លៃ ១២,៩០០ ដុល្លារ ៕

Minseok (Xiumin)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]