តើប្រិយមិត្តធ្លាប់មានបញ្ហា អសមត្ថភាពផ្លូវភេទ ឬមិនអាចមានកូនដែរ ឬ ទេ? ឥលូវនេះមានមន្ទីរពេទ្យមួយឈ្មោះ Songziniao នៅកំពង់ផែ Wuhan ខេត្ត Hubei បានផ្ដលនូវបន្ទប់ និងវិធីសាស្រ្ដសំរាប់គូរស្នេហ៍ ដែលចង់បានរកូន។

យោងតាមប្រព័ត៌មាន Hug China បានឲ្យដឹងថាមន្ទីរពេទ្យ Songziniao បានបើកសេវាបន្ទប់ព្យាបាល ដែលមានឯកទេសផ្លូវភេទ កាលពីថ្ងៃទី២៨ ខែធ្នូ ២០១២។ កាលពីមុនមន្ទីរពេទ្យមួយនេះ ក៏ធ្លាប់បានបង្កើតនូវ បន្ទប់VIP  សំរាប់អ្នកជំងឺដែលគ្មានជីវជាតិ និងសំរាប់គូស្វាមីភរិយាដែលមានបញ្ហា មិនអាចមានកូនផងដែរ។

បន្ទប់ព្យាបាល ដែលមានឯកទេសផ្លូវភេទនេះ បានផ្ដល់នូវសំភារៈគ្រឿងតុទូ និងឧបករណ៍ជាច្រើន ដែលផ្ដល់ភាពងាយស្រួល ធ្វើឲ្យគូស្វាមីភរិយាឈានទៅដល់ចំនុចកំពូល ប៉ុន្ដែមិនមានស្រោមអនាម័យនោះទេ។ មន្ទីរពេទ្យនេះបានផ្សាយពាណិជ្ជកម្ម ដោយលើកយកពាក្យស្លោកមួយរបស់គេ «អាពាហ៍ពិពាហ៍លើកទីពីរ» ដែលមានការតុបតែងដោយ គ្រឿងប្រណិតៗនៅក្នុងបន្ទប់ អាចលើកទឹកចិត្តនៃឱកាសមានផ្ទៃពោះខ្ពស់។

គ្រឿងសង្ហារឹមដ៏ប្រណិត ដែលមាននៅក្នុងបន្ទប់ព្យាបាល ឯកទេសផ្លូវភេទ ត្រូវបានរៀបចំដោយ អ្នកជំនាញរបស់ចិន ហើយបន្ទប់មានទំហំ ៥០ម៉ែត្រការ៉េ ដែលរួមមាន ចង្កៀងពណ៌ក្រហម ឧបករណ៍សិច គ្រែដែលអាចជួយសម្រួលដល់ការប្រតិបត្តិការណ៍លើគ្រែ ក្នុងការផ្លាសប្ដូរទីតាំងបានល្អ និងរូបភាពស្រើបស្រាល ថែមទាំងមានផ្ដល់ឲ្យនូវ វីដេអូបង្រៀនពីវិធីសាស្រ្ដនៃការរួមដំណេកទផៀតផង។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ការបញ្ចុះតម្លៃសំរាប់គូស្វាមីភរិយា គឺ១៤១ដុល្លារក្នុងមួយយប់ តម្លៃរបស់បន្ទប់មិនត្រូវបានបង្ហាញនោះទេ ប៉ុន្ដែក្នុងសេវាកម្មពិសេសនេះរួមមាន អ្នកជំនាញខាងផ្ដល់យោបល់ ដោយពន្យល់ និងផ្ដល់ដំបូន្មានក្នុងវិធីសាស្រ្ដលើគ្រែ ដូច្នេះហើយវាប្រាកដជាល្អឥខ្ចោះជាមិនខាន។

តើប្រិយមិត្តយល់យ៉ាងណាចំពោះសេវាកម្មថ្មីរបស់ មន្ទីរពេទ្យនេះ?

Sex ward 2 Sex ward 3 Sex ward 4

កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]