កូរ៉េខាងត្បូង៖ យោងតាមសារព័ត៌មានបរទេសមួយបានចុះផ្សាយកាលពីថ្មីៗនេះឲ្យដឹងថា ប្រជាជនចិនច្រើនជាង ៣០០,០០០ នាក់បានធ្វើដំណើរទៅ កោះ Jeju ប្រទេសកូរ៉េខាងត្បូងដើម្បីប្រលងយកប័ណ្ណបើកបរ។

រូបតំណាង

នៅមជ្ឈមណ្ឌលប្រលងយកបណ្ណបើកបរ Jeju អ្នកប្រលងគ្រប់រូបគ្រាន់តែចំណាយពេលវេលាពីរបីថ្ងៃប៉ុណ្ណោះ ក្នុងការធ្វើលិខិតស្នើសុំ  ធ្វើតេស្តប្រលង ការវាយតម្លៃ និងតម្រូវការចាំបាច់មួយចំនួនទៀតទើបអាចទទួលបានប័ណ្ណបើកបរ។

ថ្មីៗនេះពិតជាល្បីមែនទែនដែលមានមនុស្សជាច្រើនជាពិសេសជនជាតិចិនសម្រុកទៅកោះនេះដើម្បីប្រលងយកប័ណ្ណបើកបរ។ នៅក្នុងឆ្នាំនេះ ប្រជាជនចិនប្រមាណ ២ ១៧២ នាក់បានទទួលប័ណ្ណបើកបរពីកោះនេះ ហើយបើធៀបទៅឆ្នាំ ២០១០ មានតែ ៦៨ នាក់ប៉ុណ្ណោះ។

យោងតាមសារព័ត៌មាន BBC របស់ចក្រភពអង់គ្លេសបានរាយការណ៍ថា មូលហេតុដែលប្រជាជនចិនជាច្រើនធ្វើដំណើរទៅប្រទេសកូរ៉េខាងត្បូងដើម្បីប្រលងយកប័ណ្ណបើកបរព្រោះ “គុណភាព និងតម្លៃធូរថ្លៃ។”

តម្លៃធ្វើដំណើរទៅកោះ Jeju គឺមានតម្លៃថោកជាងការប្រលងយកប័ណ្ណបើកបរនៅប្រទេសចិនទៀត មិនត្រឹមប៉ុណ្ណឹងទេ ថែមទាំងវាមានភាពងាយស្រួលនិងរហ័សថែមទៀត។

ដើម្បីទទួលបានប័ណ្ណបើកបរនៅកោះ Jeju គ្រាន់តែចំណាយពេល ៥ ថ្ងៃ ហើយក៏មានក្រុមហ៊ុនទេសចរណ៍ចិនបម្រើសេវានេះផងដែរ ដោយគ្រាន់តែចំណាយ ៨,៨០០ យ័ន (១ ២៨០ ដុល្លារ) ប៉ុណ្ណោះ។ សេវានេះរួមមានកន្លែងស្នាក់នៅសណ្ឋាគារ ការណែនាំការបើកបរ ការធ្វើដំណើរ តម្លៃឈ្នួលប្រលង និងថ្លៃចំណាយលើការដើរមើលទស្សនាកម្សាន្តខ្លះៗ មុនឬក្រោយពេលទទួលបានបណ្ណបើកបរ។ បើប្រៀបធៀបទៅនឹងថ្លៃរៀនបើកបរលំដាប់ VIP នៅក្នុងទីក្រុងប៉េកាំងគឺមានតម្លៃប្រមាណ ១៥,០០០ យ័ន (២,១៨៨ ដុល្លារ) ហើយអាចចំណាយពេលរាប់ខែដើម្បីទទួលបានបណ្ណបើកបើរ។

បន្ទាប់ពីទទួលបានបណ្ណបើកបរ ប្រជាពលរដ្ឋចិនត្រូវឆ្លងកាត់ការប្រលងសរសេរជាលាយលក្ខណ៍អក្សរដើម្បីបម្លែងបណ្ណបើកបររបស់ប្រទេសកូរ៉េខាងត្បូងទៅជាបណ្ណបើកបររបស់ប្រទេសចិន។

អ្នកខ្លះក៏បាននិយាយថាបណ្ណបើកបរកូរ៉េខាងត្បូងងាយស្រួលយកជាងបណ្ណបើកបរចិន ពោលគឺសំណួរសរសេររបស់ប្រទេសចិនមាន ១០០ សំណួរ ចំណែកឯនៅប្រទេសកូរ៉េខាងត្បូងវិញគឺមានតែ ៤០សំណួរប៉ុណ្ណោះ៕

បើចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូនៅខាងក្រោមនេះទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]