អង់គ្លេស៖ នៅពេលថ្មីៗនេះ ទារកអាយុ ១០ សប្តាហ៍ម្នាក់ស្ទើរតែត្រូវកាត់ម្រាមជើង ៤ នៅពេលដែលសក់ត្រឹមតែមួយសរសៃរបស់ម្តាយ បានរុំព័ទ្ធជុំវិញម្រាមទាំងនោះអស់រយៈពេល ១៤ ម៉ោង ហើយបានរាំងខ្ទប់ចលនាឈាមរត់មិនឱ្យទៅដល់។ 

ម្រាមជើងទារកដែលរុំដោយសក់

នៅព្រឹកមួយ អ្នកស្រី Alex Upton អាយុ ២៦ ឆ្នាំ បានភ្ញាក់ដោយសារកូនស្រែកយំយ៉ាងខ្លាំង តែមិនព្រមបៅទឹកដោះគោទេ ហើយលួងយ៉ាងណាក៏មិនបាត់ដែរ លុះក្រោយមកទើបរកឃើញមូលហេតុដែល គឺម្រាមជើងរបស់គេឡើងហើមក្រហម ដោយសារសក់របស់គាត់បានរឹតម្រាមជើងគេតាំងពីយប់មកប្រហែល ១២ ទៅ ១៤ ម៉ោងមកហើយ។

ភ្លាមៗ គាត់មិនអាចយកសក់ចេញបានឡើយ ទាល់តែប្រើចន្ទាសតូចមួយមកដក រួចក៏នាំកូនទៅមន្ទីរពេទ្យដើម្បីពិនិត្យព្យាបាលក្រែងមានបញ្ហាធ្ងន់ធ្ងរដោយប្រការណាមួយ។

គ្រូពេទ្យបានប្រាប់ថា ធ្លាប់មានករណីស្រដៀងគ្នានេះកើតឡើងរួចមកហើយ ដោយទារកខ្លះត្រូវវះកាត់ដើម្បីព្យាបាល ហើយខ្លះទៀតត្រូវកាត់ម្រាមជើង ឬម្រាមដៃចោលតែម្តង។ គាត់បានណែនាំថា ម្តាយគួរមានទម្លាប់ល្អពាក់ព័ន្ធនឹងសក់ ហើយត្រូវពិនិត្យមើលទារករៀងរាល់ថ្ងៃ ក្រែងមានសក់ រោមភួយ សរសៃអំបោះ ខ្សែដែលយារចេញពីស្រោមជើង ឬខោអាវរបស់កូន ព្រោះវាអាចប៉ះពាល់ដល់ម្រាមដៃ ម្រាមជើង និងលិង្គទៀតផង។

ចុងក្រោយ ជំនួយការគ្រូបង្រៀនដែលទទួលបានច្បាប់ឈប់សម្រាកឆ្លងទន្លេរូបនេះ បានណែនាំដល់ឳពុកម្តាយផ្សេងៗទៀត ឱ្យប្រយ័ត្នចំពោះសក់របស់ខ្លួននៅពេលងូតទឹក ប្តូរសម្លៀកបំពាក់ (មើលផ្នែកខាងក្នុងឱ្យគ្រប់សព្វមុននឹងពាក់ឱ្យកូន) បន្ទាប់ពីកូនប្រុសរបស់ខ្លួន Ezra ប៊ិះនឹងជួបគ្រោះធំ៕ 

ម្រាមជើងដែលឡើងហើម
ម្រាមជើងទារក
ម្រាមជើងទារកក្រោយពីហើម
ម្តាយនិងកូនៗ
ម្តាយនិងទារក
ម្តាយនិងទារក
គ្រួសារទាំងមូល
ម្រាមដៃក្មេងម្នាក់ដែលត្រូវកាត់ផ្តាច់

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]