ប្រេស៊ីល៖ សហព័ន្ធបាល់ទាត់របស់ប្រទេសប្រេស៊ីលដែលហៅកាត់ (CBF) បានបញ្ជាក់ឲ្យដឹងថា ខ្សែការពារឆ្វេងរបស់ក្លិប Real Madrid កីឡាករ Marcelo នឹងមិនមានវត្តមានសម្រាប់ការប្រកួតជាមួយក្រុមជម្រើសជាតិអារ៉ាប៊ីសាអូឌីត និងអាហ្សង់ទីននោះឡើយ។

Marcelo

បើតាមការបញ្ជាក់របស់ CBF បានឲ្យដឹងថាខ្សែការពារឆ្វេងរបស់ក្រុមជម្រើសជាតិប្រេស៊ីលនេះ បានសុំដកខ្លួនចេញពីក្នុងបញ្ជីក្រុមជម្រើសជាតិសម្រាប់ត្រៀមធ្វើការប្រកួតមិត្តភាពនៅថ្ងៃទី ១៣ ខែ តុលា ខាងមុខនេះ ដែលក្រុមសុាំបាប្រេស៊ីលនឹងត្រូវជួបក្រុមម្ចាស់ផ្ទះអារ៉ាប៊ីសាអូឌីត នៅក្នុងកីឡដ្ឋាន King Saud University មុននឹងពួកគេត្រូវត្រលប់មកកាន់កីឡដ្ឋាន King Abdullah Sports City របស់ខ្លួន ដើម្បីទទួលស្វាគមន៍ក្រុមអាហ្សង់ទីននៅថ្ងៃទី ១៧ ខាងមុខ។

ជាមួយគ្នានេះដែរ ខ្សែការពារវ័យ ៣០ឆ្នាំនេះក៏បានខកខានសម្រាប់ការប្រកួត២លើកចុងក្រោយរបស់ក្រុមអធិរាជសផងដែរ ពោលគឺពេលដែលក្រុមរបស់គេបានប្រកួតស្មើគ្នាជាមួយក្រុម Atletico Madrid នៅក្នុងក្របខណ្ឌ La Liga ក្នុងលទ្ធផល ០-០ ខណៈដែលមួយប្រកួតទៀតគឺពេលដែលក្រុមម្ចាស់ការពារដំណែងជើងឯកក្របខណ្ឌ Champions League នេះបានភ្លាត់ចាញ់ក្រុម CSKA Moscow កាលពីថ្ងៃ អង្គារ កន្លងទៅជាមួយនឹងលទ្ធផល ១-០។

សហព័ន្ធបាល់ទាត់របស់ប្រទេសប្រេស៊ីល បានិយាយរៀបរាប់កាលពីថ្ងៃ ពុធ យប់ម្សិលមិញបែបនេះថា ខ្សែការពារ Marcelo បានសុំដកខ្លួនពីក្រុមជម្រើសជាតិដោយសារតែរូបគេកំពុងតែមានបញ្ហារបួសសាច់ដុំកំពួនជើង ដូច្នេះគេក៏បានសុំមក CBF ដើម្បីសម្រាកព្យាបាលរយៈពេលយូរខែ និងធ្វើយ៉ាងណាមិនឲ្យបញ្ហានេះកើតឡើងវិញម្តងទៀតអំឡុងពេលមានប្រកួតនោះទេ។ នេះបើតានការអះអាងរបស់គ្រូបង្វឹកក្រុមជម្រើសជាតិប្រេស៊ីលលោក Tite ។ 

Marcelo

គួរឲ្យដឹងថា បន្ទាប់ពីខ្សែការពារ Marcelo បានរបួសទៅ ដំណែងខ្សែការពារឆ្វេងរបស់គេត្រូវធ្លាក់ទៅមិត្តរួមជាតិរបស់គេដែលលេងនៅក្លិបសេះបង្កង់ Juventus កីឡាករ Alex Sandro ហើយគេនឹងត្រូវទទួលភារកិច្ចនេះជំនួសអតីតខ្សែការពារឆ្នើមក្លិប Real Madrid នេះបន្តសម្រាប់ ២ប្រកួតខាងមុខ៕

Marcelo
Marcelo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]