បរទេស៖ ទីបំផុតតារាឆ្នើម Cristiano Ronaldo បានធើ្វការបញ្ចេញមតិជុំវិញករណីដែលរូបគេត្រូវបាននារីអាមេរិកម្នាក់ចោទគេថា គេជាអ្នករំលោភរូបនាង កាលពីឆ្នាំ២០០៩។

Cristiano Ronaldo

Ronaldo ត្រូវបាននាង Kathryn Mayorga ចោទប្រកាន់ថា រូបគេបានធើ្វការរំលោភនាងកាលពីឆ្នាំ២០០៩ ដោយមុនពេលធើ្វសកម្មភាពនោះ កីឡាករវ័យ៣៣ឆ្នាំ និងនារីសញ្ជាតិអាមេរិកនោះ នាំគា្នចូលទៅក្លិបកម្សាន្ដមួយកន្លែង ខណៈថ្មីៗនេះ ក៏មានវីដេអូបែកធ្លាញដែលបង្ហាញនូវសកម្មភាពរបស់ពួកគេក្នុងកន្លែងក្លិបរាត្រីនោះផងដែរ។ 

Ronaldo និងនាង Kathryn Mayorga កាលពីឆ្នាំ២០០៩

យ៉ាងណាក្ដី នាពេលនេះ ខែ្សប្រយុទ្ធឆ្នើមរបស់ក្រុមសេះបង្កង់ Juventus បានចេញមុខបកស្រាយ និងធើ្វការច្រានចោលនូវរឿងមួយនេះ ដោយរូបគេបានសរសេរមួយបង្ហោះក្នុងបណ្ដាញសង្គមនានារបស់រូបគេថា៖

«ខ្ញុំសូមបដិសេធយ៉ាងម៉ឺងម៉ាត់ នូវការចោទប្រកាន់មកលើរូបខ្ញុំ។ ការចាប់រំលោភគឺជាឧក្រិដ្ឋកម្មដ៏គួរឱ្យស្អប់ខ្ពើមដែលប្រឆាំងទៅនឹងអ្វីគ្រប់យ៉ាងដែលខ្ញុំមាន។ ដោយសារតែរឿងនេះ អាចលុបបំបាត់នូវភាពល្បីល្បាញរបស់ខ្ញុំ ខ្ញុំនឹងមិនទទួលការបកស្រាយទៅលើប្រព័ន្ធផ្សព្វផ្សាយដែលបង្កើតឡើងដោយមនុស្សដែលទទួលប្រយោជន៍ផ្សព្វផ្សាយពីខ្ញុំនោះទេ។

ដូច្នេះមនសិការរបស់ខ្ញុំ នឹងអនុញ្ញាតឱ្យខ្ញុំរង់ចាំដោយស្ងប់ស្ងាត់នូវលទ្ធផលនៃការស៊ើបអង្កេតណាមួយជុំវិញរឿងនេះ»។ 

សារដែល Ronaldo បានបង្ហោះ
Cristiano Ronaldo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]