អង់គ្លេស៖ សហព័ន្ធកីឡាបាល់ទាត់ប្រទេសអង់គ្លេសដែលហៅកាត់ថា (FA) បានសម្រេចដាក់បម្រាមទៅលើភ្នាក់ងាររបស់ខ្សែប្រយុទ្ធ Gareth Bale លោក David Manasseh មិនឲ្យពាក់ព័ន្ធនឹងបាល់ទាត់រយៈពេល ៣ខែ និងពិន័យជាប្រាក់ចំនួន ៥ម៉ឺនផោនបន្ថែមទៀត ក្រោយពីពួកគេបានរកឃើញថាលោកបានព្យាយាមចុះកិច្ចសន្យាលើកីឡាករវ័យក្មេងមិនទាន់គ្រប់អាយុ។

David Manasseh
សហព័ន្ធកីឡាបាល់ទាត់នៅក្នុងប្រទេសអង់គ្លេស

លោក David Manasseh គឺជាអគ្គនាយកគ្រប់គ្រងនូវក្រុមហ៊ុន Stellar ដែលជាភ្នាក់ងារមួយសម្រាប់តំណាងឱ្យកីឡាករ Gareth Bale, Kieran Trippier, Luke Shaw និងអ្នកចាំទី Jordan Pickford ដែលលេងនៅក្នុងក្រុមជម្រើសជាតិអង់គ្លេស។

បុរសវ័យ ៥០ឆ្នាំរូបនេះត្រូវបាន FA សម្រេចធ្វើការចោទប្រកាន់ថា លោកបានលួចធ្វើកិច្ចសន្យាជាមួយកីឡាករយុវជនម្នាក់ដែលមិនទាន់គ្រប់វ័យ ១៦ឆ្នាំត្រឹមត្រូវ ខណៈដែលភ្នាក់ងាររូបនេះក៏បានច្រានចោលនូវការចោទប្រកាន់នេះផងដែរ។

បើយោងតាមបទបញ្ញត្តិ B8 របស់សហព័ន្ធកីឡាបាល់ទាត់នៅក្នុងប្រទេសអង់គ្លេសបានចែងថា៖ «កិច្ចសន្យារវាងភ្នាក់ងារកីឡាករ និងកីឡាករយុវជន គឺមិនអាចធ្វើបានដោយគ្មានការដឹងឮពី FA បាននោះទេ បើទោះបីជាការធ្វើនេះ គឺធើ្វឡើងដោយផ្ទាល់ឬដោយប្រយោលក្តី ដរាបណាកីឡាករអាយុនៅក្រោម ១៦ឆ្នាំគឺមិនអាចធ្វើបានជាដាច់ខាត»។

Gareth Bale

សូមបញ្ជាក់ថា លោក David Manasseh គឺជាអ្នកដែលបានបង្កើតក្រុមហ៊ុន Stellar នៅក្នុងឆ្នាំ១៩៩២ ហើយលោកបានដើរតួនាទីជាអ្នកតំណាង ឬ ភ្នាក់ងារឱ្យកីឡាករជាច្រើននាក់រួចមកមកហើយរួមមានដូចជាកីឡាករ Ashley Cole, អ្នកចាំទី Joe Hart និងកីឡាករ Adam Lallana ជាដើម៕

Gareth Bale និង David Manasseh
Luke Shaw

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]