អុីតាលី៖ ខ្សែបម្រើវ័យក្មេងក្លិប Juventus កីឡាករ Rodrigo Bentancur បាននិយាយថា ខ្សែប្រយុទ្ធ Cristiano Ronaldo ពិតជាមានសារៈសំខាន់ណាស់ចំពោះក្រុម ប៉ុន្តែបាល់ទាត់គឺលេងជាក្រុម ដូច្នេះពួកគេនឹងខំប្រឹងដើម្បីផ្តួលក្រុម Young Boys នៅថ្ងៃស្អែកនេះឲ្យទាល់តែបាន។

Rodrigo Bentancur
Cristiano Ronaldo

ខ្សែបម្រើក្រុមជម្រើសជាតិអ៊ុយរ៉ាហ្គាយនេះ បានផ្តល់បទសម្ភាសមួយទៅកាន់សារព័ត៌មានរបស់ក្លិបថា អតីតខ្សែប្រយុទ្ធឆ្នើមរបស់ក្លិបអធិរាជាស Real Madrid នេះមានសារៈសំខាន់ខ្លាំងណាស់នៅក្នុងការជួយក្រុម Juventus ឲ្យឈ្នះពានរង្វាន់ Champions League សម្រាប់រដូវកាលនេះ ប៉ុន្តែគេជឿថាការអវត្តមានរបស់ខ្សែប្រយុទ្ធជំនាញស៊ុតរូបនេះនឹងមិនប៉ះពាល់ដល់គ្រូបង្វឹក Massimiliano Allegri នោះទេ ពោលគឺលោកនឹងដឹកនាំក្រុមឲ្យឡើងមកឈរនៅលើកំពូលតារាងវិញនៅក្នុងការប្រកួតបន្ទាប់នៃក្របខណ្ឌកំពូលរបស់អឺរ៉ុបមួយនេះ។

កីឡាករវ័យ ២១ឆ្នាំនេះបាននិយាយថា៖ «យើងចង់ឈ្នះនៅក្នុងការប្រកួតជាមួយក្រុម Young Boys ដូច្នេះពួកយើងនឹងប្រឹងប្រែងនៅក្នុងការប្រកួតនេះក៏ដូចជាការប្រកួតបន្ទាប់នៃក្របខណ្ឌ Champions League។ ប៉ុន្តែយើងដឹងថាវាជាការលំបាកមួយ ព្រោះក្រុមទាំងអស់ដែលបានលេងដល់វគ្គគឺជាក្រុមដែលមិនធម្មតានោះទេ។ ហើយពួកយើងនឹងមានវត្តមានរបស់ Cristiano នោះទេសម្រាប់ការប្រកួតនេះ។ គេជាកីឡាករសំខាន់ម្នាក់របស់ក្រុម ប៉ុន្តែបាល់ទាត់គឺប្រកួតមានគ្នា ១១នាក់ដូចគ្នា ដូច្នេះខ្ញុំគិតថាពួកយើងនឹងប្រឹងឲ្យដល់កម្រិតអតិបរមាមួយ»។ 

Rodrigo Bentancur

គួរឲ្យដឹងផងដែរថា ខ្សែប្រយុទ្ធ Cristiano Ronaldo នឹងអវត្តមានពីទីលានប្រកួតសម្រាប់ក្របខណ្ឌ Champions League ចំនួន ១ប្រកួត ក្រោយពីរូបគេបានទៅទាញសក់របស់កីឡាករ Jeison Murillo អំឡុងការប្រកួតក្រៅដីជាមួយក្រុម Valencia កាលពីថ្ងៃទី ២០ ខែ កញ្ញា កន្លងទៅ៕

Cristiano Ronaldo
Cristiano Ronaldo

ប្រភព៖ GOAL

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]