អេស្ប៉ាញ៖ ខ្សែប្រយុទ្ធដ៏មុតស្រួចរបស់ក្លិប Real Madrid កីឡាករ Gareth Bale នឹងត្រូវអវត្តមាននៅក្នុងការប្រកួតសប្តាហ៍ទី២ នៃក្របខ័ណ្ឌ Champions League ក្នុងទឹកដីក្រុម CSKA Moscow ដោយសារបញ្ហារបួសភ្លៅ។

Gareth Bale

ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមជម្រើសជាតិវែលនេះ បានស៊ុតបាល់បញ្ចូលទីចំនួន ៤គ្រាប់សម្រាប់រដូវកាលថ្មីនេះ ប៉ុន្តែរូបគេត្រូវបានគ្រូបង្វឹកលោក Julen Lopetegui សម្រេចផ្លាស់ប្តូរចេញនៅដើមវគ្គទី ២នៃការប្រកួតក្នុងក្របខណ្ឌ La Liga កន្លងទៅពេល ក្រុមអធិរាជស Real Madrid បានត្រឹមស្មើ Atletico Madrid ០-០ នៅក្នុងកីឡដ្ឋាន Santiago Bernabéu កាលពីថ្ងៃសៅរ៍ កន្លងទៅនេះ។

ជាមួយគ្នានេះដែរ ប្រធានក្រុម Sergio Ramos ក៏បានប៉ះទង្គិចគ្នាចំក្បាលអំឡុងការប្រកួតនៅចុងសប្តាហ៍កន្លងទៅ ហើយរូបគេក៏មិនត្រូវបានអតីតគ្រូបង្វឹកក្រុមជម្រើសជាតិអេស្ប៉ាញបញ្ចូលឈ្មោះសម្រាប់ការប្រកួតនេះផងដែរ ខណៈពេលដែលខ្សែការពារ Marcelo និងខ្សែបម្រើ Isco វិញនៅតែមានបញ្ហារបួសដែលនឹងត្រូវអវត្តមានពីទីលានប្រកួតនៅក្រៅទឹកដីនេះដូចគ្នា។

Gareth Bale
Sergio Ramos

គួរបញ្ជាក់ថា ក្លិប Real Madrid គឺជាម្ចាស់ជើងឯកពានរង្វាន់ Champions League ចំនួន ៣រដូវកាលជាប់ៗគ្នា ហើយពួកគេបានលត់ក្រុម Roma ដល់ទៅ ៣-០ សម្រាប់ការប្រកួតថ្ងៃបើកឆាកកន្លងទៅផងដែរ៕

Gareth Bale
Gareth Bale និង Marcelo

ប្រភព៖ BBC

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]