អង់គ្លេស៖ កីឡាករ និងបុគ្គលិកក្លិបរបស់ក្រុមបិសាចក្រហម Manchester United ជឿថា គ្រូបង្គោលលោក Jose Mourinho នឹងត្រូវថ្នាក់ដឹកនាំក្លិបបណ្ដេញចេញនៅក្នុងសប្ដាហ៍នេះ។ 

Jose Mourinho

ក្រុមម្ចាស់ពានលីកអង់គ្លេស២០សម័យ បានបន្ដការបរាជ័យកាលកាលពីថៃ្ងសៅរ៍ ក្រោយចាញ់ក្រុមម្ចាស់ផ្ទះ West Ham ដោយលទ្ធផល ៣-១ ដែលធើ្វឲ្យសម្ពាធរបស់បុរសសញ្ជាតិព័រទុយហ្គាល់កាន់តែធ្លាក់ដុនដាបទៅៗ។

កីឡាករ និងបុគ្គលិកមួយចំនួនបានពិភាក្សាគ្នាជុំវិញបញ្ហា Mourinho អាចនឹងបាត់បង់ការងារ អំឡុងពេលត្រលប់មកកាន់ទីក្រុង Manchester វិញ តាមរយៈរថភ្លើង ក្រោយបរាជ័យការប្រកួតខាងលើ។  

Pogba

សូមបញ្ជាក់ថា ឆ្លងកាត់ការប្រកួត៧ប្រកួតកន្លងមកនេះ Man Utd ឈ្នះបានត្រឹម៣ដង ស្មើ១ដង និងចាញ់៣ដង មានត្រឹម១០ពិន្ទុប៉ុណ្ណោះ ដែលជាកំណត់ត្រាដ៏អាក្រក់បំផុតក្នុងរយះពេល២៩ឆ្នាំចុងក្រោយ និងតាមពីក្រោយក្រុមកំពូលតារាងដល់ទៅ ៩ពិន្ទុថែមទៀតផង៕ 

Jose Mourinho

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]