ភ្នំពេញ៖ ជាង ២ សប្ដាហ៍មុន OPPO F9 បានធ្វើឲ្យកក្រើកទីផ្សារក្នុងប្រទេសកម្ពុជារួចម្ដងហើយ ដោយស្ទើរតែគ្រប់ហាងទាំងអស់ក្នុងប្រទេសទទួលបានការចាប់អារម្មណ៍ ភ្ញៀវសម្រុកចូលទិញពេញៗហាង រហូតដល់ហាងខ្លះដាច់ពីស្ដុកថែមទៀតផង។ បន្ថែមពីនេះអ្នកទាំងអស់គ្នានឹងទទួលបានភាពភ្ញាក់ផ្អើលម្ដងទៀត ដោយ F9 ពណ៌ស្វាយនឹងបង្ហាញខ្លួនក្នុងពេលដ៏ខ្លីខាងមុខនេះ។

OPPO F9 ពណ៌ស្វាយ

សម្រាប់ម៉ូដែល F9 (Starry Purple) នេះ ខាងខ្នងរបស់វាគ្របដណ្ដប់ដោយពណ៌ស្វាយ បង្កប់ទៅដោយគ្រាប់ពណ៌មាសតូចៗជាច្រើន ដែលមើលនឹងភ្នែកមិនសូវនឹងចាប់អារម្មណ៍ឡើយ តែដល់ពេលជះនឹងពន្លឺផ្សេងៗ ពណ៌លើទូរស័ព្ទចាប់ផ្ដើមប្រដេញគ្នា ហើយអ្នកនឹងមានអារម្មណ៍ថាហាក់បីដូចជាកាន់គ្រាប់កែវចរណៃពណ៌ស្វាយដែលមានរូបរាង ពណ៌ និងបច្ចេកវិទ្យារំលេចចូលគ្នាមួយយ៉ាងល្អឥតខ្ចោះ។

ភាពសាមញ្ញដែលបង្កប់នូវភាពឥតខ្ចោះមួយនេះ បានធ្វើឲ្យម៉ូដែល OPPO F9 ទទួលបានប្រជាប្រិយភាពខ្លាំងមែនទែនលើទីផ្សារទូរស័ព្ទត្រឹមត្រីមាសទី ៣ នៃឆ្នាំ ២០១៨ នេះ។ OPPO F9 លក់នៅស្រុកខ្មែរក្នុងតម្លៃ ៣៣៩ ដុល្លារអាមេរិក មាន ២ ពណ៌សម្រាប់ជ្រើសរើស គឺក្រហម (Sunrise Red) និងខៀវ (Twilight Blue) តែដោយសារតែមានគាំទ្រខ្លាំងខាងផ្នែកច្នៃប្រឌិតនៃការរចនាពណ៌ ពេលនេះ OPPO នឹងបង្ហាញភាពអស្ចារ្យមួយទៀតគឺ OPPO F9 ពណ៌ស្វាយ ( Starry Purple )។

ក្រៅពីដើរតួជាអ្នកជំនាញខាងថតរូប ការលេចវត្តមានរបស់ F9 ក្រុមហ៊ុន OPPO បានផ្ដោតលើ ៣ ចំណុចធំទៀត។ 

ចំណុចទី ១ គឺអេក្រង់រាងតំណក់ទឹក ( Water Drop Screen ) ទំហំ ៦,៣ អ៊ីញ កម្រិត Full HD+ កប់ស៊េរីសម្រាប់ការមើលវីដេអូ និងលេងហ្គេម។ 

ចំណុចទី ២ គឺថាមពលថ្ម 3 500mAh ខ្លាំង មានបច្ចេកវិទ្យាសាកថ្មលឿន VOOC ដែល OPPO ប្រកាសថា សាកថ្ម ៥ នាទី និយាយបាន ២ម៉ោង។

ហើយចុងក្រោយគេ គឺផ្ដោតលើកម្លាំងម៉ាស៊ីនបំពាក់ដោយ Chip MTK P60, GPU Mali G72, CPU Octa-Core, RAM 6GB, ROM 64GB។ អាចលេងហ្គេមល្បីៗ និងមើលវីដេអូដោយមិនចាំបាច់បារម្ភនឹងបញ្ហារអាក់រអួលឡើយ ។

ការមកដល់ស្រុកខ្មែរលើកទី ១ OPPO F9 បានដាក់លក់ជម្រើសពណ៌ក្រហម និងពណ៌ខៀវដោយភ្ជាប់ជាមួយនឹងកម្មវិធីពិសេសៗជាច្រើន រួមទាំងតារាល្បីៗជាច្រើននាក់ នាំយកOPPO F9 ទៅចែកជូនដោយផ្ទាល់ផងដែរ សម្រាប់អ្នកដែលបានកម្ម៉ង់ទុកជាមុនទូទាំងប្រទេសកម្ពុជា។ អីចឹង! វត្តមាន OPPO F9 ពណ៌ស្វាយក៏ប្រហែលជាមិនចាញ់ពណ៌ក្រហម និងខៀវឡើយ៕

កុំភ្លេចរង់ចាំតាមដានទាំងអស់គ្នាណា៎!

OPPO F9 ពណ៌ស្វាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]