ខេត្តកំពង់ស្ពឺ ៖ ​គ្រោះថ្នាក់​ច​រាចរណ៍​​មួយ​​បង្ក​ឡើង​​ដោយ​រថយន្ត​បុក​ជា​មួយ​ម៉ូតូ បណ្តាល​ឱ្យ​ស្លាប់​​មនុស្ស​​៣​នាក់​ នៅ​ក​ន្លែង​កើត​ហេតុ​ ​ខណៈ​ពួក​គេ​​កំពុងជិះ​ម៉ូតូ​​​ម៉ាកហុង​ដា ​​​​​​​​​​​​​​​​​​​​​​​​​​​​​C125  ​ពណ៌​ខ្មៅ ​ស៊េរី​២០១១ ​ពេល​យប់​​​លើ​កំណាត់​​ផ្លូវ​​ជាតិ​លេខ​៤ ​។

ហេតុ​ការណ៍​នេះ​​កើត​ឡើង​កាល​ពី​​វេលា​ម៉ោង​១​និង​៤៥​ នាទី​​អធ្រាត្រ​ឈាន​ចូលថ្ងៃទី​​១៦ មីនា ​២០១២ ចំណុច​​បង្គោល​​គីឡូម៉ែត្រ​លេខ​៤៥ ​ទល​់មុខ​សាលា​​មតេយ្យ​​ស៊ីន ស៊ីសាមុត ​ក្នុងភូមិ​អង្គ​សេរី​ សង្កាត់​​រការ​ធំ ក្រុង​ច្បារ​មន ។

នគរបាល​​បាន​ឱ្យ​ដឹង​​ថា ​នៅ​ម៉ោង​ខាង​លើ​មាន​ម៉ូតូ C125 ​ពណ៌​ខ្មៅ ស៊េរី​២០១១ ​ជិះគ្នា​៣​នាក់ ​បើក​បរ​​ពី​​លិច​ទៅ​កើត​ មក​ដល់​ចំណុច​​កើតហេតុ​ក៏​​មាន​រថយន្ត​មួយ​គ្រឿង​​ពុំ​ស្គាល់​​​ម៉ាក​បាន​ ជ្រុល​ទៅ​​ទៅ​បុក​ម៉ូតូ​​លាន់​ដូច​រន្ទះ​ បណ្តាល​ឱ្យ​អ្នក​ជិះ​ម៉ូតូ​​ទាំង​៣​នាក់​​ស្លាប់​នៅ​នឹង​កន្លែង​​​កើត​ហេតុ​ ​ ​។ រថយន្ត​​ពុំ​​ស្គាល់​ម៉ាក​​ និង​អ្នក​បើក​បរ​​បាន​បើក​គេច​ខ្លួន​​បាត់​ទាំង​យប់ ។

គួររំលឹកថា កាលពីរាត្រី​ម៉ោង​​១១​​និង​១០​នាទី​ថ្ងៃទី​​១៤ មីនា ២០១២ ​នៅចំណុច​ដដែល​នេះ​ ​មាន​រ​ថយន្ត​​បុក​ម៉ូតូ​មួយ​ក្រឿង​ស្លាប់​ពីរ​នាក់​​​ ដែរ ហើយ​យប់​នេះ​ស្លាប់​រហូត​៣​នាក់​តែម្តង៕

ដោយ​ ៖ ប្រុសកោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

 

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]