ប្រិយមិត្ដជាច្រើនប្រហែលជាធ្លាប់ ស្គាល់ក្រុមតារាចម្រៀងកូរ៉េដ៏ល្បីគឺ  Girls' Generation ឬហៅកាត់ថា (SNSD) រួចមកហើយ ដែលកាលពីពេលថ្មីៗនេះ ក្រុមនេះទើបតែបញ្ចេញស្ទាយថ្មី បន្ទាប់ពីមានសភាពស្ងាត់ស្ងៀមមួយរយៈ យោងតាមប្រភពពត៌មានរបស់បរទេស។

យ៉ាងណាមិញ ក្រុមតារាចម្រៀងស្រី  Girls' Generation  បានត្រៀមក្នុង ការបង្ហាញនូវ ការប្រគំតន្រ្តី ដែលបទចម្រៀងទាំងនោះ សុទ្ធសឹងជាបទរ៉ូមេនទិក និងគួរឲ្យចាប់អារម្មណ៍ផងដែរ។ ប៉ុន្តែសម្រាប់បទទាំងនោះមិនទាន់បាន ធ្វើការផ្សព្វផ្សាយ និងចែកចាយជាសាធារណៈនោះទេ។ ដោយកាលពីម្សិលមិញ នេះមានត្រឹមតែការ បង្ហើបនូវចំនងរបស់ បទចម្រៀងរបស់ ពួកគេដែលមានចំនង ជើងថា  I Got a Boy ដោយក្នុងការបង្ហើបនោះមានដូចជាការ សម្តែងដ៏អស្ចារ្យ ដែលមានចំនួន ៨០ នាទីផងដែរ។ ប៉ុន្តែអ្វីដែលចម្លែកនោះគឺប្រិយមិត្ត ដែលគាំទ្ររបស់ ពួកនាងមានចំនួន តិចជាងពីមុន។

ចង់ដឹងថាបទ ចម្រៀងថ្មីរបស់ ពួកគេពិរោះ និងសម្តែង បានល្អយ៉ាង ណានោះ។ សូមប្រិយមិត្ត រង់ចាំនូវការទស្សនា ការប្រគំតន្រ្តីរបស់  SNSD ក្នុងពេល ឆាប់ៗនេះ។



កែសម្រួលដោយ  កញ្ញា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]