បរទេស៖ លោក David Beckham គ្រោងនឹងបង្កើតប្រវត្តិសាស្ត្រមួយនៅក្នុងក្របខណ្ឌ Major League Soccer របស់សហរដ្ឋអាមេរិកដោយលោកគ្រោងនឹងនាំយកកីឡាករឆ្នើមៗដូចជា ខ្សែប្រយុទ្ធ Lionel Messi, ខ្សែប្រយុទ្ធ Radamel Falcao, គ្រូបង្វឹក Zinedine Zidane និងខ្សែប្រយុទ្ធ Antoine Griezmann ឲ្យមកចូលរួមជាមួយក្រុមថ្មីរបស់លោកគឺ Inter Miami ដែលនឹងបង្ហាញខ្លួនជាផ្លូវការនៅរដូវកាល ២០២០ ខាងមុខនេះ។

Lionel Messi និង David Beckham
Radamel Falcao

អតីតខ្សែបម្រើរបស់ក្លិបបិសាចក្រហម Manchester United នេះ បានចាប់ផ្តើមបង្កើតនូវក្រុមបាល់ទាត់មួយដែលមានឈ្មោះថា Inter Miami ប៉ុន្តែនៅមិនទាន់មានកីឡដ្ឋានផ្ទាល់ខ្លួននៅឡើយទេ ហើយលោកបាននឹងកំពុងតែរៀបចំផែនការមួយចំនួន ដោយក្នុងនោះរួមមានតាំងពីការរចនានូវម៉ូដសម្លៀកបំពាក់សម្រាប់កីឡាករ ក៏ដូចជាការត្រៀមសម្រាប់នាំយកកីឡាករឆ្នើមៗមួយចំនួនឲ្យមកចូលរួមក្លិបថ្មីដែលនឹងចូលរួមការប្រកួតលីកក្នុងឆ្នាំ២០២០ ខាងមុខ។ 

ខ្សែប្រយុទ្ធរបស់ក្លិប Atlético Madrid កីឡាករ Griezmann ក៏ធ្លាប់បាននិយាយទៅកាន់ទស្សនាវដ្តី Léquipe របស់អេស្ប៉ាញដែរថា៖ «ប្រសិនបើ Beckham ចង់ឱ្យខ្ញុំទៅលេងនៅក្នុងក្រុមថ្មីរបស់លោក ខ្ញុំអាចនឹងទៅពីព្រោះអីខ្ញុំក៏ចង់បញ្ចប់អាជីពរបស់ខ្ញុំនៅក្នុងក្របខណ្ឌ MLS ផងដែរ»។

Beckham ដែលជាប្រធានអតីតក្រុមជម្រើសជាតិអង់គ្លេស ក៏ធ្លាប់បាននិយាយនៅក្នុងកាសែត The Times ថា៖ «ខ្ញុំចង់បង្កើតក្រុមដ៏ធំបំផុត និងល្អបំផុតមួយនៅក្នុងសហរដ្ឋអាមេរិក ហើយសម្រាប់រឿងនេះដែរអ្វីដែលពួកយើងត្រូវធ្វើបន្ទាប់ទៀតនោះគឺ ការនាំយកកីឡាករល្អៗ និងសំបូរបទពិសោធន៏មួយចំនួនដើម្បីជួយក្រុមរបស់យើង  ហើយក្តីស្រមៃរបស់ខ្ញុំគឺខ្ញុំចង់ឲ្យកីឡាករ Lionel Messi, Radamel Falcao, Antoine Griezmann ផ្ទេរមកកាន់ទីក្រុង Miami នៅក្នុងរយៈពេល ២ឆ្នាំខាងមុខទៀត»។ 

Antoine Griezmann
David Beckham

គួរឲ្យដឹងថា លោក David Beckham ក៏កំពុងតែមានបំណងចង់នាំលោក Zinedine Zidane ឲ្យមកធើ្វការក្នុងក្លិបថ្មីរបស់លោកដែរ ក្រោយពីបុរសសញ្ជាតិបារាំងនេះ បានលាលែងពីដំណែងគ្រូបង្វឹកក្លិបអធិរាជស Real Madrid កាលពីរដូវកាលមុន ហើយក្នុងនោះក៏មានកីឡាករឆ្នើមៗមួយចំនួនទៀតដែរ ដែល Beckham កំពុងតែទាក់ទងដើម្បីនាំយកកីឡាករល្អៗ ទាំងអស់នោះឲ្យបាននៅក្នុងឆ្នាំ ២០២០ ខាងមុខ៕

Zinedine Zidane និង David Beckham

ប្រភព៖ MARCA

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]