ភ្នំពេញ៖ ការប្រកួតយ៉ាងស្វិតស្វាញក្នុងកម្មវិធី PUBG MOBILE Huawei Nova3/3i ដែលសហការគាំទ្រដោយ Huawei ដែលជាក្រុមហ៊ុនស្មាតហ្វូនឈានមុខលំដាប់អន្តរជាតិដែលកំពុងឡើងកូដ ដែលទទួលបានចំណាត់ថ្នាក់លេខ ២ ទាំងបរិមាណលក់ និងចំណែកទីផ្សារលើពិភពលោក និងនៅកម្ពុជាវ៉ាដាច់ Apple ជាពិសេសសម្រេចបាននូវតួលេខលក់ ១00 លានគ្រឿង ក្នុងឆមាសទី១ ឆ្នាំ ២០១៨ និងទទួលបានការយល់ព្រមពីសហព័ន្ធ E-Spot ពេលនេះរកឃើញជើងខ្លាំង PUBG Mobile នៅកម្ពុជាហើយកាលពីល្ងាចថ្ងៃ ២៤ នៅផ្សារទំនើបអ៊ីអន១ ដែលបានចម្រាញ់យកពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រចំនួន ១៥ ក្រុម ដែលមួយក្រុមៗមានចំនួន ៤ នាក់ សរុប ៦0 នាក់ ដែលបានមកពីការចុះឈ្មោះដំបូងសរុប ២២៥ ក្រុម ៩00 នាក់។

ជើងខ្លាំង PUBG MOBILE Huawei Nova3/3i

ម្ចាស់ជ័យលាភីលេខ ១ ដែលឈ្នះក្នុងការប្រកួត PUBG MOBILE Huawei Nova3/3i គឺក្រុម 7 Elements ប្រកួតបានពិន្ទុ ២៩៦៥ រង្វាន់ស្មាតហ្វូន Huawei Nova3 Nova 3i Nova3e Nova2e ចំណែកឯជ័យលាភីលេខ ២ គឺក្រុម Never Care ប្រកួតបានពិន្ទុ ២៥៨៥ ទទួលបាន Huawei Band 0 (នាឡិកាហ៊ួរវ័យ) ចំនួន ៤ គ្រឿង សម្រាប់ជ័យលាភីលេខ ៣ គឺក្រុម The Wolf Of Killer ប្រកួតបានពិន្ទុ ២៥៤៥ ទទួលបាន Nova Gift Box និងកែវទឹកដ៏មានតម្លៃ ។

ជើងខ្លាំង PUBG MOBILE Huawei Nova3/3i

លោក អែម យុទ្ធូ នាយកផែ្នកទីផ្សារជាន់ខ្ពស់ក្រុមហ៊ុន Huawei បានឲ្យដឹងថា៖ 

«នេះជាលើកដំបូងរបស់ក្រុមហ៊ុនក្នុងការបង្កើតការប្រកួតហ្គេម PUBG Mobile ក្នុងលក្ខណៈទ្រង់ទ្រាយធំបែបនេះ។ មូលហេតុចម្បងធំមួយទៀតនោះគឺ ដើម្បីជួបជុំអ្នកចូលចិត្តលេងហ្គេម PUBG នៅលើទូរស័ព្ទ ជាពិសេសនៅលើស្មាតហ្វូនស៊េរីថ្មី Nova3|Nova3i របស់ Huawei តែម្ដង ដោយបង្ហាញពីសមត្ថភាព និងល្បឿន CPU ដែលជាប្រភេទ GPU Turbo ដែលលឿនរលូនជាមួយនឹង RAM 4GB/ROM128GB សម្រាប់ Nova 3i និង RAM 6GB/ROM128GB សម្រាប់ Nova 3»។

លោកក៏បានឆ្លៀតឱកាសពិសេសនេះ ពន្យល់បន្ថែមថា៖

«តាមពិតទៅថ្ងៃនេះ មានកម្មវិធីពិសេសជាច្រើន មិនមែនតែការប្រកួតហ្គេម PUBG ម្យ៉ាងនោះទេ ក្រុមហ៊ុនក៏បានចេញនូវកម្មវិធីប៉្រម៉ូសិនកក្រើករដូវភ្ជុំ តម្លៃពិសេសៗ កាដូល្អៗ ថែមអស់ស្ទះ ឡូយម៉្មង សម្រាប់គ្រប់ម៉ូដែល Huawei ដែលមានលក់សព្វថ្ងៃ និងគម្រោងនាំចូលមកនូវពណ៌ថ្មីៗរបស់ Nova3|Nova3i គឺពណ៌លឿងចាំងមាសសម្រាប់ Nova3 ចំណែកឯពណ៌សចាំងប្រាក់ សម្រាប់ Nova3i ផងដែរ»។
ប៉្រម៉ូសិនកក្រើករដូវភ្ជុំ តម្លៃពិសេសៗ

កម្មវិធីនេះក៏មានការប្រគំតន្ត្រីដ៏អស្ចារ្យ ការលេងហ្គេមលើឆាកឈ្នះរង្វាន់ភ្លាមៗ ដែលមានមានការចូលរួមពីតារាចម្រៀងក្នុងចិត្តយុវវ័យ ថេណា តារាចម្រៀងជួរមុខផ្នែក Original Song រួមជាមួយតារាម៉ូដែល សុផា លីនដា ពីយ៉ាវេហ្គា ហេង សុខវាសនា តារាកិតិ្តយសលោក សុខ សាននី វីដឃូល៏រ លីលីយ៉ាកា និងពិធីករលោក ឈៀង ដាវុធ ពិធីការិនី ខៀវ សានសាណា អ្នកសារព័ត៌មានជាដើម ជាមួយនឹងអ្នកចូលរួមទស្សនាប្រមាណ ២000-២៥00 នាក់ ណែកក្តន់ពេញ ជាពិសេសជាងនេះទៅទៀតគឺ ការបង្ហាញខ្លួនយ៉ាងពិសេសរបស់របស់កំពូលអ្នកលេងហ្គេម និងគណៈកម្មាធិការ ដូចជាស្ដេចហ្គេម Noobie GMK និង Frost ZK Cambodia Gaming ផងដែរ៕

តារាចូលរួមការប្រគំតន្ត្រី
តារាចូលរួមការប្រគំតន្ត្រី
តារាចូលរួមការប្រគំតន្ត្រី
ការប្រគំតន្ត្រី
អ្នកចូលរួម
អ្នកចូលរួម
អ្នកចូលរួម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]