បរទេស៖ គ្រូបង្វឹកក្រុមជម្រើសជាតិបារាំងលោក Didier Deschamps បានក្លាយជាគ្រូបង្វឹកល្អជាងគេលើលោក បន្ទាប់ពីលោកបានដឹកនាំកីឡាករក្រុមជម្រើសជាតិបារាំងឲ្យឈ្នះព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនៅឆ្នាំ ២០១៨នេះ។

Didier Deschamps

លោក Deschamps គឺជាបេក្ខភាពមួយរូបក្នុងចំណោមបេក្ខភាព ៣នាក់ចុងក្រោយ ហើយលោកបានឈ្នះជ័យលាភីមួយនេះ ក្រោយពីលោកបានដឹកនាំកូនក្រុមឲ្យឈ្នះក្រុមជម្រើសជាតិក្រូអាតនៅវគ្គផ្តាច់នៃពានរង្វាន់បាល់ទាត់ពិភពលោកនៅក្នុងប្រទេសរុស្ស៊ីកន្លងទៅ។

ជាមួយគ្នានេះដែរ នៅក្នុងបញ្ជីបេក្ខភាព ៣នាក់ចុងក្រោយដែលនឹងត្រូវធ្វើការប្រជែងពានរង្វាន់គ្រូបង្វឹកល្អបំផុតប្រចាំឆ្នាំ ២០១៨នេះរួមមានដូចជា គ្រូបង្វឹកក្រុមជម្រើសជាតិបារាំង លោក Didier Deschamps, អតីតគ្រូបង្វឹកក្លិបអធិរាជស Real Madrid លោក Zinedine Zidane និងគ្រូបង្វឹកក្រុមជម្រើសជាតិក្រូអាត លោក Zlatko Dalic ។

បេក្ខភាព ៣នាក់ចុងក្រោយនៃពានរង្វាន់គ្រូបង្វឹកល្អបំផុតប្រចាំឆ្នាំ ២០១៨

សូមបញ្ជាក់ថា លោក Didier Deschamps គឺជាគ្រូបង្វឹកឆ្នើមមួយរូបដែលអាចជួយក្រុមជើងឯករងព្រឹត្តិការណ៍ UEFA Euro 2016 ឲ្យស្គាល់រសជាតិលើកពានរង្វាន់បាល់ទាត់ពិភពលោកក្នុងឆ្នាំ ២០១៨នេះក្រោយពីក្រុមរបស់លោកបានទម្លាក់ក្រុមក្រូអាតនៅក្នុងវគ្គផ្តាច់ព្រ័ត្រជាមួយនឹងលទ្ធផល ៤-២ក្នុងប្រទេសរុស្ស៊ីកាលពីថ្ងៃទី ១៥ ខែ កក្កដា កន្លងទៅ៕

Didier Deschamps
Didier Deschamps

ប្រភព៖ GOAL

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]