ភ្នំពេញ៖ ក្រុមបាល់ទាត់ណាហ្គាវើល បានក្លាយជាម្ចាស់ជើងឯក Metfone Cambodia League ឆ្នាំ២០១៨ ទោះនៅសល់១ប្រកួតក្ដី ក្រោយយកឈ្នះក្រុមវិសាខាក្នុងលទ្ធផល ២-១ កាលពីម្សិលមិញនេះ។ 

ក្រុមបាល់ទាត់ណាហ្គាវើល

ក្រុមដែលដឹកនាំដោយលោក មាស ចាន់ណា ធើ្វបានយ៉ាងល្អដោយអាចស៊ុតបញ្ចូលទីដល់ទៅ២គ្រាប់នាំមុខមុន សម្រេចដោយអតីតខែ្សប្រយុទ្ធរបស់ក្លិបភ្នំពេញក្រោន កីឡាករ Bisan George នាទី៧ និង៥៤ ខណៈ១គ្រាប់សងវិញរបស់វិសាខា ធើ្វបានដោយស៊ុតប៉េណាល់ទីរបស់កីឡាករ Myong Ho Cheo នាទី៥៩។ 

កៀកនឹងបញ្ចប់ការប្រកួត អ្នកចាំទីឆ្នើមរបស់ក្រុមជម្រើសជាតិកម្ពុជា កីឡាករ ស៊ូ យ៉ាទី បានធើ្វការសង្រោ្គះបាល់យ៉ាងអស្ចារ្យពីការទាត់របស់កីឡាករវិសាខា ធើ្វឲ្យចប់ការប្រកួត ណាហ្គាវើល យកឈ្នះវិសាខា ២-១ ក្លាយជាម្ចាស់ពានលីកកំពូលកម្ពុជាឆ្នាំ២០១៨។ 

កីឡាករ Bisan George
ណាហ្គាវើល ២-១ វិសាខា

មូលហេតុដែលណាហ្គាវើល លើកពានទាំងនៅសល់១ប្រកួតក្នុងដៃនោះ គឺដោយសារក្រុមលេខ២ បឹងកេត ប្រកួតបានត្រឹមស្មើក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺរ ក្នុងលទ្ធផល ២-២ ដែលធើ្វឲ្យក្រុមជើងឯកចាស់មួយនេះ បាត់បង់២ពិន្ទុ និងអស់ឱកាសការពារពានមួយនេះបាន៕ 

លទ្ធផលប្រកួតលីកកាលពីថៃ្ងអាទិត្យ ម្សិលមិញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]