ជប៉ុន ៖ដូចដែលប្រិយមិត្តបានដឹងហើយថា បន្ទាប់ពីកញ្ញា ឱក សុគន្ធកញ្ញា បានភ្ជាប់ពាក្យ កាលពីថ្មីៗនេះ មានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីបណ្ដាហ្វេន ដែលជាអ្នកគាំទ្ររបស់ខ្លួន។

ជាក់ស្ដែង កាលពីប៉ុន្មានថ្ងៃមុននេះ តារាចម្រៀងស្រីប្រចាំផលិតកម្ម រស្មីហង្សមាស រូបនេះ បានទៅបំពេញការងារ នៅឯប្រទេស ជប៉ុន ជាមួយនឹងតារារួមទ្រនំ ជាច្រើនរូបទៀត។

តែអ្វីដែលធ្វើឲ្យមានការភ្ញាក់ខ្លាំងនោះគឺថា កញ្ញា ឱក សុគន្ធកញ្ញា ក៏បានដឹកដៃ​គូដណ្តឹងទៅដែរ ហើយថែមបានបង្ហោះសារអមជាមួយ រូបមួយសន្លឹកថា ៖ «សុំស្មាបងផ្អែកបន្តិច..! មិនយូរទេត្រឹមតែមួយជីវិតប៉ុណ្ណោះ» លើគណនីផ្លូវការរបស់ខ្លួន ដែលជាហេតុធ្វើឲ្យអ្នកគាំទ្ររបស់នាង អាចនឹងលើសជាតិស្ករក៏ថាបាន។

គួរបញ្ជាក់ដែរថា តាំងពីកញ្ញា ឱក សុគន្ធកញ្ញា បានបង្ហាញមុខគូដណ្តឹងរបស់ខ្លួនមក នាងមិនដែលបានប្រើពាក្យ ផ្អែមល្ហែមបែបនេះពីមុននោះទេ៕

តោះទៅទស្សនាទាំងអស់គ្នា៖  

កញ្ញា ឱក សុគន្ធកញ្
កញ្ញា ឱក សុគន្ធកញ្
កញ្ញា ឱក សុគន្ធកញ្
សុគន្ធកញ្ញា និងគូដណ្តឹង
សុគន្ធកញ្ញា និងគូដណ្តឹង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា