ភ្នំពេញ៖ ក្រោយពីរៀបការលោក គឹម សីហា និងភរិយាអ្នកនាងគង់ ចាន់ស្រីមុំ ក៏ទទួលបានចំណងដៃកូនស្រីស្រស់ស្អាត នឹងដ៏គួរឲ្យស្រលាញ់ម្នាក់ផងដែរ។

យ៉ាងណាមិញ ក្ដីស្រលាញ់ដែលម៉ាក់ប៉ាវ័យក្មេងមួយគូនេះ បានផ្ដល់ជូនកូនស្រី ពិតជាមានភាពកក់ក្ដៅខ្លាំង ជាមួួយការមើលថែយ៉ាងយកចិត្តទុកដាក់ ជាហេតុនាំឲ្យមហាជនកោតសរសើរមែនទែន។

ដោយឡែកអ្វីដែលមិននឹកស្មានដល់នោះ ហេតុតែស្រលាញ់កូនស្រីខ្លាំងពេក ស្រាប់តែល្ងាចមិញនេះ  ប៉ាសង្ហាលោក គឹម សីហា បានចំណាយលុយយ៉ាងច្រើនទិញឡាន Cuteដ៏ថ្មីស្រឡាងមួយគ្រឿង ឲ្យទៅកូនស្រី និងម៉ាក់ៗជាទីស្រលាញ់ ទុកជិះលេងកម្សាន្តក្នុងសួន។

រកណាបាន មើលចុះមិនបាន៣ខែផង កូនស្រីគង់ ចាន់ស្រីមុំ ទទួលបានកាដូឡានថ្មីមួយពីប៉ាៗគេទៅហើយ ពិតជាកំពូលសំណាងមែន៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

ឡានថ្មីរបស់កូនស្រី គង់ ចាន់ស្រីមុំ
ឡានថ្មីរបស់កូនស្រី គង់ ចាន់ស្រីមុំ
ឡានថ្មីរបស់កូនស្រី គង់ ចាន់ស្រីមុំ
ឡានថ្មីរបស់កូនស្រី គង់ ចាន់ស្រីមុំ
ឡានថ្មីរបស់កូនស្រី គង់ ចាន់ស្រីមុំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គឹម សីហា