ភ្នំពេញ៖ ​ក្រុមហ៊ុនរចនាម៉ូត Khmer Design បានសហការជាមួយសម្អាងការ «​ម្កុដ​​មាស​​ខ្មែរ​សម្អាង​ការ» ចូលរួមក្នុងព្រឹត្តិការណ៍​ ពិព័រណ៍អាពាហ៍ពិពាហ៍​លើកទី៥ ​មហោស្រពសិល្បៈដណ្ដាំស្ល​ម្ហូបអាហារខ្មែរលើកទី ១៩ និងការបង្ហាញម៉ូតសម្លៀកបំពាក់ប្រពៃណីលើកទី ១៨ នៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០១៨ នេះ​​នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ ដោយបានបង្ហាញ និងដាក់តាំងនូវម៉ូតសម្លៀកបំពាក់ប្រពៃណីខ្មែរ គ្រឿងរណ្ដាប់ផ្សេងក្នុងពិធីមង្គលការជូនដល់ភ្ញៀវកិត្តិយស ដែលបានមកទស្សនារយៈពេល ២ ថ្ងៃ ក្នុងនោះសុទ្ធសឹងតែជាការរចនាដោយស្នាដៃកូនខ្មែរពិតៗ។

ការបង្ហាញម៉ូតសម្លៀកបំពាក់ប្រពៃណីខ្មែរបុរាណ

ម្ចាស់ហាង Khmer Design បានថ្លែងឲ្យដឹងថា៖

«ការរចនាម៉ូតរបស់ក្រុមហ៊ុន​ Khmer Design ដែលបានសហការជាមួយសម្អាងការ «ម្កុដមាសខ្មែរ» នៅពេលនេះបានធ្វើឡើងឲ្យការផ្ចិតផ្ចង់ជាទីបំផុត និងបានសិក្សាស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីបានចេញជារូបរាងស្អាត​ៗ និងល្អឯក ដោយមិនចម្លងពីស្នាដៃរបស់អ្នកណា ឬប្រទេសណាមួយឡើយ ព្រោះតែកូនខ្មែរក៏មានសមត្ថភាពមិនអន់នោះដែរ»។

លោកបន្តថា៖ 

«ព្រឹត្តិការណ៍​ពិព័រណ៍ ដែលមានរយៈពេល ២ ថ្ងៃ ​នៅសាល​ពិព័រណ៍កោះពេជ្រនេះ សម្រាប់​ការរចនាម៉ូត ដែលបានដាក់បង្ហាញជូនដល់ភ្ញៀវទស្សនានូវម៉ូតសម្លៀកបំពាក់ប្លែកៗ ដែលបានផលិតចេញពីការច្នៃម៉ូត ដោយក្រុមហ៊ុនរចនាម៉ូត Khmer Design ដែលបានច្នៃឡើងពីសរសៃសូត្រខ្មែរប្រកបដោយគុណភាពខ្ពស់ និងល្អឥតខ្ចោះ។ ជាការពិតវត្ថុធាតុដើមរបស់ខ្មែរយើង អាចយកមកច្នៃបានច្រើនសណ្ឋាន ច្រើនម៉ាក ប្រសិនបើយើងចេះមានគំនិត និងរិះរកនូវអ្វីដែលថ្មីហើយប្លែក។ ជាក់ស្ដែងការច្នៃម៉ូតសម្លៀកបំពាក់ក៏ដូចគ្នា យើងត្រូវចេះប្រមែប្រមូលវត្ថុធាតុដើមទាំងអស់នោះ ដើម្បីយកមកធ្វើរបស់មានតម្លៃ និងសោភណ្ឌភាពគួរជាទីទាក់ទាញ ជាពិសេសគឺសរសៃសូត្ររបស់ខ្មែរតែម្ដង»។
ការបង្ហាញម៉ូតសម្លៀកបំពាក់ប្រពៃណីខ្មែរបុរាណ
ការបង្ហាញម៉ូតសម្លៀកបំពាក់ប្រពៃណីខ្មែរបុរាណ

ដោយឡែកអ្នកស្រី គង់ សុត្រាវី ជា​ម្ចាស់​សម្អាងការ «​ម្កុដ​​មាស​​ខ្មែរ​សម្អាង​ការ» ​បានថ្លែងឲ្យដឹងថា៖

«ព្រឹត្តិការណ៍ពិព័រណ៍អាពាហ៍ពិពាហ៍​លើកទី ៥ ​មហោស្រពសិល្បៈដណ្ដាំស្ល​ម្ហូបអាហារខ្មែរលើកទី ១៩ និងការបង្ហាញម៉ូតសម្លៀកបំពាក់ប្រពៃណីលើកទី ១៨ រយៈពេល ២ ថ្ងៃ ​គឺចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០១៨នេះ គឺជាព្រឹត្តិការណ៍មួយជួយជម្រុញឲ្យវិស័យសម្លៀកបំពាក់ខ្មែរបុរាណមានសន្ទុះរីកចម្រើន និងសុះសាយកាន់តែខ្លាំង ជាពិសេសអ្នកដែលកំពុងធ្វើការងារក្នុងវិស័យនេះ កាន់តែមានការប្រកួតប្រជែងច្នៃម៉ូតថ្មីៗ ដើម្បីឆ្លុះបញ្ចាំងឲ្យឃើញថា កូនខ្មែរជំនាន់ក្រោយក៏មានស្នាដៃ និងទេពកោលសល្យមិនធម្មតា ដើម្បីបង្ហាញឲ្យអន្តរជាតិបានស្គាល់ កាន់តែច្បាស់»។
អ្នកស្រី គង់ សុត្រាវី ជា​ម្ចាស់​សម្អាងការ

លោកស្រីម្ចាស់សម្អាងការ បានបន្តទៀតថា៖

«ព្រឹត្តិការណ៍​តាំងពិព័រណ៍នេះ គឺជាសញ្ញាដ៏ល្អមួយក្នុងគោលបំណងជួយដល់យុវជន និងប្រជាពលរដ្ឋឲ្យចូលរួមថែរក្សាវប្បធម៌ជាអត្តសញ្ញាណ​ជាតិឲ្យបានគង់វង្ស និង​អនុញ្ញាតឲ្យអ្នកប្រកបរបរនេះមានឱកាសទាញយកប្រយោជន៍ពីវប្បធម៌ប្រពៃណី និងម្ហូបអាហារខ្មែរ ដែលបានបង្ហាញនៅថ្ងៃនេះ»។

អ្នកស្រី គង់ សុត្រាវី ជា​ម្ចាស់​សម្អាងការ «​ម្កុដ​​មាស​​ខ្មែរ​សម្អាង​ការ»​ បានថ្លែងបន្ត​ឲ្យ​ដឹង​ថា៖

«ក្រៅពីម៉ូតសម្លៀក​បំពាក់​ស្អាតប្លែកហើយ អតិថិជនអាចធ្វើតេស្តផាត់មុខ​មុនថ្ងៃអាពាហ៍ពិពាហ៍ដោយឥតគិតថ្លៃ។ រឹតតែពិសេសទៅទៀតនោះ​ នៅក្នុងថ្ងៃមង្គលការរបស់កូនកម្លោះ កូនក្រមុំ គឺគ្រឿងអលង្ការ​ដែលបំពាក់លើខ្លួនប្រាណធ្វើពី​ផ្លាទីន មាស និងពេជ្រសុទ្ធ​តែម្ដង សម្រាប់​កូនក្រមុំក្នុងថ្ងៃពិសេស ជាមួយនឹងកញ្ចប់តម្លៃដ៏សមរម្យ មិនធ្លាប់មាន»។
ការបង្ហាញម៉ូតសម្លៀកបំពាក់ប្រពៃណីខ្មែរបុរាណ

ម្យ៉ាងវិញទៀត ដើម្បីអបអរ​ព្រឹត្តិការណ៍​ពិព័រណ៍រយៈពេល ២ ថ្ងៃ ​គឺចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០១៨នេះ ម្ចាស់​សម្អាង​ការ​ដដែល​បាន​បញ្ជាក់​ថា រាល់​ការ​កក់ ​២ ថ្ងៃនេះ នឹង​ទទួលបានការបញ្ចុះតម្លៃ ១៥ ភាគរយ ក្នុង​នោះ​គ្រប់កញ្ចប់​ដែលលោកអ្នកបានជាវ កូន​ក្រមុំ​សុទ្ធ​តែអាចធ្វើការកុម្ម៉ង់ ជ្រើសរើសសម្លៀកបំពាក់ថ្មីៗ ទៅតាមការចង់បានរបស់អតិថិជន​។

សម្អាងការ «​ម្កុដ​​មាស​​ខ្មែរ​សម្អាង​ការ»​ មាន​អាស័យដ្ឋាន ​​ក្នុង​ផ្ទះ​វីឡាលេ​ខ ១០A ​៣៣៧ សង្កាត់​បឹងកក់ ១ ខណ្ឌ​ទួលគោក ឬអាច​ទាក់​ទង​តាម​លេខទូស័ព្ទ៖ ០១២ ៧៧៦ ១៥១​,០៩៨ ៧៧៦ ១៥១​, ០១០ ៥០ ២០ ៥០​៕

អ្នកស្រី គង់ សុត្រាវី ជា​ម្ចាស់​សម្អាងការ
អ្នកស្រី គង់ សុត្រាវី ជា​ម្ចាស់​សម្អាងការ
ពិព័រណ៍អាពាហ៍ពិពាហ៍​លើកទី៥
ពិព័រណ៍អាពាហ៍ពិពាហ៍​លើកទី៥
ពិព័រណ៍អាពាហ៍ពិពាហ៍​លើកទី៥

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]