អេស្ប៉ាញ៖ ក្លិបអ្នកមានបុណ្យ FC Barcelona បានរៀបចំគម្រោងមួយ គឺពួកគេនឹងឲ្យភ្នាក់ងាររបស់ក្លិបទៅតាមដានមើលការលេងរបស់ខ្សែបម្រើរបស់ Manchester United កីឡាករ Paul Pogba គ្រប់ការប្រកួតនៅក្នុងរដូវកាលនេះ មុននឹងសម្រេចចាយលុយលើរូបគេ។

Paul Pogba

ក្លិបយក្សអេស្ប៉ាញ បានតាមទិញខ្សែបម្រើរបស់ក្រុមជម្រើសជាតិបារាំងនេះ តាំងតែពីទីផ្សារដោះដូរកីឡាករបានបើកទ្វារនៅក្នុងរដូវកាលមុនម្ល៉េះ ប៉ុន្តែពួកគេបានបរាជ័យទៅវិញ ដោយសារតែក្រុមបិសាចក្រហមមិនព្រមលក់ខ្សែបម្រើរូបនេះតែម្តង។

ទោះជាយ៉ាងណាក្តី ក្លិបដែលមានមូលដ្ឋាននៅក្នុងទីក្រុងកាតាឡាន់នេះ នៅតែចង់បានអតីតខ្សែបម្រើរបស់ក្រុមសេះបង្កង់ Juventus នេះមកជួយនៅក្នុងតំបន់កណ្តាលឲ្យកាន់តែប្រសើរឡើងថែមទៀត ខណៈពួកគេក៏បានបញ្ជូនភ្នាក់ងាររបស់ក្លិបឲ្យទៅពិនិត្យមើលការលេងរបស់កីឡាករនេះគ្រប់ការប្រកួតទៀតផង។ 

ការធ្វើដូច្នេះព្រោះថា ពួកគេមិនចង់ទិញយកកីឡាករណាម្នាក់ខុសនោះឡើយ ណាមួយការចំណាយលុយដើម្បីទិញយកខ្សែបម្រើក្រុម Manchester United នេះក៏មានតម្លៃខ្ពស់ផងដែរ ពោលគឺមិនក្រោម ១០០លានផោននោះឡើយ។

Paul Pogba
Paul Pogba

គួរឲ្យដឹងថា លោក Jose Mourinho ដែលជាគ្រូបង្វឹករបស់ក្រុមយក្សនៅអង់គ្លេសនេះផ្ទាល់ក៏ធ្លាប់បាននិយាយដែរថា នេះជាសិទ្ធរបស់ក្លិប Barcelona ផ្ទាល់នៅក្នុងការមកពិនិត្យមើលការលេងរបស់កីឡាករ ប៉ុន្តែរឿងលក់ឬមិនលក់គឺជាសិទ្ធរបស់ក្លិប Man Utd ទៅវិញទេ ជាពិសេសគឺការសម្រេចចិត្តរបស់កីឡាររូបនេះផ្ទាល់តែម្ដង៕

Paul Pogba

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]