ភ្នំពេញ៖ ក្រោយពីតារាសម្ដែងវ័យក្មេង ឈរឈ្មោះបោះសំឡេងក្នុងវិស័យសិល្បៈ អស់រយៈពេលជាង ១០ឆ្នាំមកនេះ កុមារី ដាវ៉ាន់ ជន្នី ត្រូវបានមហាជនជាច្រើនស្គាល់ពីទេពកោសល្យ ក្នុងការសម្ដែងរបស់ប្អូនស្រីយ៉ាងមានសមត្ថភាព។

យ៉ាងណាមិញ កាលពីថ្មីៗនេះ ប្អូនស្រី ដាវ៉ាន់ ជន្នី ក៏បានជួបផ្តល់កិច្ចសម្ភាសន៍ ជាមួយនឹងក្រុមការងារ ខ្មែរឡូត ពាក់ព័ន្ធនឹងវិស័យសិល្បៈនេះ ដើម្បីឲ្យទស្សនិកជន ក៏ដូចជាអ្នកគាំទ្រនាងបានដឹងផងដែរ។ 

ក្នុងនោះ ប្អូនស្រី ជន្នី បានរៀបប្រាប់ថា នាងចូលសិល្បៈតាំងពីអាយុ ៩ឆ្នាំមកម្ល៉េះ ហើយរាល់ការសម្ដែងរបស់នាង មិនមានការលំបាកអ្វីនោះទេ ពីព្រោះថា នាងមានដុងពីកំណើត ដូច្នោះហើយទើបធ្វើឲ្យនាង ងាយស្រួលក្នុងការសម្ដែង ដាក់អារម្មណ៍ មនោសញ្ចេតនា ជាមួយនឹងសាច់រឿង មិនថាជាតួកម្សត់ ឬ បែបណានោះទេ គឺប្អូនស្រី ដាវ៉ាន់ ជន្នី ធ្វើវាបានយ៉ាងល្អបំផុត។

គួរឲ្យដឹងផងដែរថា តាមការបញ្ជាក់ប្រាប់ពីប្អូនស្រី ជន្នី បើទោះបីជាខ្លួននាងមានសមត្ថភាពក្នុងការសម្ដែង បានស្ទើរតែគ្រប់បែបក៏ពិតមែន តែនាងនៅតែចៀសមិនផុតពីដើរតួកម្សត់ឡើយ ៕

ចង់ជ្រាបបន្ថែមកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

ដាវ៉ាន់ ជន្នី
ដាវ៉ាន់ ជន្នី
ដាវ៉ាន់ ជន្នី
ដាវ៉ាន់ ជន្នី
ដាវ៉ាន់ ជន្នី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]