អាមេរិក៖ អ្នកលេងក្បាច់គុណចម្រុះ Conor McGregor និងកីឡាករ Khabib Nurmagomedov បានចេញមកតទល់គ្នាមួយទល់មួយជាលើកដំបូងក្នុងសន្និសីទសារព័ត៌មាន មុនជំនួបរបស់ពួកគេទាំង២ ក្នុងព្រឹត្ដិការណ៍ UFC 229។ 

Conor McGregor និងកីឡាករ Khabib Nurmagomedov

កីឡាករមុខឌឺសញ្ជាតិអៀរឡង់នេះ បានពិសារស្រាម៉ាករបស់គេ «Proper No.12» និងបាននិយាយវ៉ាយប្រហារធ្ងន់ៗទៅដល់ដៃគូរបស់គេសញ្ជាតិរុស្ស៊ី នៅក្នុងមជ្ឈមណ្ឌលមួយកន្លែង ស្ថិតនៅទីក្រុង New York។

«បើពេលនោះឯងចេញពីឡាន ឯងប្រហែលជាស្លាប់បាត់ហើយ។ នៅពេលមនុស្សដែលយើងខំរក តែគេបែរជាភ័យនៅក្នុងឡានក្រុងនោះ វាប្រៀបដូចទៅនឹងមនុស្សនៅក្នុងប្រអប់ ឯខ្ញុំគឺនៅក្នុងទ្រុង» សម្ដី McGregor និយាយទៅកាន់ Nurmagomedov។  

Conor McGregor
Conor McGregor

រូបគេបន្ដថា៖ «ខ្ញុំមកទីនេះ ដើម្បីបំផ្លាញរូបគេ (Nurmagomedov)។ តើអ្នកឃើញខ្ញុំនៅខាងក្រៅឡានក្រុងទេ? ខ្ញុំបង្ហាញអ្នកហើយតើ ថាខ្ញុំគ្មានអាវុធទេ គឺមានតែដៃ»។

សូមបញ្ជាក់ថា Nurmagomedov និងកីឡាករ UFC ប៉ុន្មាននាក់ផ្សេងទៀត ស្ថិតនៅក្នុងឡានក្រុងក្នុងទីក្រុង Brooklyn មជ្ឈមណ្ឌល Barclays គ្រាដែល McGregor បានគប់នៅវត្ថុមួយចំនួនបែកកញ្ចក់បង្អួច និងធើ្វឲ្យរងរបួសមនុស្សមួយចំនួន។  

៥ខែកន្លងផុតទៅ McGregor និង Nurmagomedov បានតទល់គ្នានៅក្នុងសន្និសីទសារព័ត៌មានកាលពីថៃ្ងព្រហស្បតិ៍កន្លងទៅ ដើម្បីផ្សព្វផ្សាយនូវការប្រកួតរបស់ពួកគេទាំង២ ដែលនឹងត្រូវធើ្វឡើងនៅថៃ្ងទី៦ ខែតុលា ខាងមុខនេះ៕ 

Conor McGregor Vs Khabib Nurmagomedov
Khabib Nurmagomedov
Conor McGregor Vs Khabib Nurmagomedov

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]