អង់គ្លេស៖ ខែ្សបម្រើចំណូលថ្មីរបស់ក្រុមតោខៀវ Chelsea កីឡាករ Kovacic សង្ឃឹមនឹងរៀនសូត្រពីរបៀបនៃការលេងក្នុងប្រទេសអង់គ្លេស ជាពិសេសគឺនឹងជួយឲ្យក្លិបឈ្នះពានជាច្រើននាពេលអនាគត។ 

កីឡាករ Kovacic

ក្នុងនោះផងដែរ កីឡាករជម្រើសជាតិក្រូអាតបានបង្ហើបថា របៀបនៃការសិក្សារបស់ខ្លួនមួយផ្នែកគឺបានពីការមើលវីដេអូតាមប្រព័ន្ធ Youtube ពីរបៀបលេងនៃវីរបុរសក្រុមបិសាចក្រហម Manchester United លោក Paul Scholes។

ក្នុងកិច្ចសម្ភាសដំបូងចាប់តាំងពីផ្ទេរពីក្រុម Real Madrid ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលវែង Kovacic និយាយថា៖ «កីឡាករគ្រប់រូប គឺត្រូវតែបង្ហាញទម្រង់លេងរបស់ខ្លួនឲ្យបានល្អ។ ប៉ុន្ដែសម្រាប់ខ្ញុំ Scholes ជាកីឡាករដែលខ្ញុំគួរតែរៀនសូត្រតាម។ រូបគេពិតជាអស្ចារ្យណាស់។ ខ្ញុំនៅតែចូលចិត្ដទស្សនាវីដេអូរបស់គេលើ Youtube»។  

Scholes

Kovacic បានចូលរួមចំណែកយ៉ាងច្រើនក្នុងការជួយឲ្យ Real Madrid ឈ្នះជើងឯក Champions League កាលពីរដូវកាលមុន ជាពិសេសគឺរូបគេក៏បានជួយក្រូអាត ឲ្យក្លាយជាជើងឯករងពានរង្វាន់ពិភពលោក កាលពី២ខែមុនផងដែរ៕ 

កីឡាករ Kovacic
កីឡាករ Kovacic

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]